សកម្មភាពប្រឡងអំណានសិស្សថ្នាក់ទី៦ខ

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៦ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) បានប្រឡងអំណាន ក្រោមការដឹកនាំរបស់លោកគ្រូ គង់ ណាវីន ជាគ្រូទទួលបន្ទុកថ្នាក់ទី៦ខ មានសិស្សសរុបចំនួន ៣៦នាក់។ សាលារៀនជំនាន់ថ្មីមិនត្រឹមតែបង្រៀនសិស្សឱ្យមានចំណេះដឹងដោយបញ្ចូលនូវវិធីសាស្ត្រថ្មីៗដល់សិស្សានុសិស្សនៅពេលរៀនប៉ុណ្ណោះទេ ពេលប្រឡងក៏សុក្រឹតផងដែរ ដើម្បីឱ្យការសិក្សារបស់សិស្សទទួលបានជោគជ័យ ដោយប្រើសមត្ថភាពរបស់ខ្លួនពួកគេផ្ទាល់។ ជាក់ស្ដែងនៅថ្ងៃនេះដែរសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន ចង់បង្ហាញពីសកម្មភាពប្រឡងអំណានសិស្សថ្នាក់ទី៦ខ។

សកម្មភាពមុនពេលអាន

លោកគ្រូបានណែនាំដល់សិស្សានុសិស្សអំពីការប្រឡងអំណាន ដោយយើងមានគណៈកម្មការចំនួន ៥រូបរងចាំចាប់កំហុសរបស់ប្អូននៅពេលដែលប្អុនអានខុសប្រក្រតីណាមួយ ដូច្នេះសូមប្អុនៗអានដោយយកចិត្តទុកដាក់ កុំភ័យខ្លាច។ លោកគ្រូក៏បានដឹកនាំសិស្សរៀបចំប្លង់តុសម្រាប់អ្នកអង្គុយអាន និងគណៈកម្មការទាំង ៥រូបដូចខាងក្រោម

    • គណៈកម្មការត្រួតពិនិត្យល្បឿនក្នុងការអាន
    • គណៈកម្មការត្រួតពិនិត្យការអានស្ទួន
    • គណៈកម្មការត្រួតពិនិត្យការអានខុស
    • គណៈកម្មការត្រួតពិនិត្យការអានរំលង

អំឡុងពេលប្រឡង

សិស្សានុសិស្សាបានឡើងអាន អង្គុយចំពីមុខតុគណៈកម្មការទាំង ៤រូបដោយមានភាពជឿជាក់ ពុំមានអារម្មណ៍ភ័យខ្លាច ដោយសារតែមិនថាពេលរៀន ឬរាល់ពេលប្រឡងតែងតែធ្វើសកម្មភាពបែបនេះ នោះជាហេតុធ្វើឱ្យកុមារគ្រប់រូបភាពជំនឿជាក់លើខ្លួនឯង។

ក្រោយពេលអាន

សិស្សានុសិស្សថ្នាក់ទី៦ខ ទទួលបានលទ្ធផលល្អគ្រប់ៗគ្នាសិស្សទាំង ៣៦នាក់ក្នុងការប្រឡងអំណាននេះ។​

បំណិនផ្សារភ្ចាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃ

ក្រោយពេលសិស្សស៊ាំនឹងស្ថានភាពបែបនេះ ធ្វើឱ្យសិស្សមានភាពក្លាហានជាងសិស្សដទៃទៀតដែលពុំធ្លាប់ជួបនឹងស្ថានភាពបែបនេះ។ ធ្វើអ្វីក៏ដោយប្រសិនបើយើងមានភាពក្លាហានទុកថាយើងទទួលបានជោគជ័យ៥០%បាត់ទៅហើយ។ ក្នុងនោះជាគ្រូបង្រៀនតែងតែចង់ឃើញសិស្សជោគជ័យគ្រប់ៗគ្នា​ ដូច្នេះទើបគ្រូតែងតែសិក្សាស្រាវជ្រាវ ចូលរួមសិក្ខាសាលានានា ដើម្បីពាំនាំចំណេះដឹងទាំងនោះមកបង្រៀនសិស្សរបស់ខ្លួន។

Comments

Leave a Reply

Your email address will not be published. Required fields are marked *