សកម្មភាពសិស្សថ្នាក់ទី១(ក) រៀនអានពាក្យតាមរយៈ Tablet នៅក្នុងបណ្ណាល័យ។ សិស្សានុសិស្សរីករាយនៅក្នុងការរៀន ព្រោះសាលាបានបញ្ចូលបច្ចេកវិទ្យាក្នុងការរៀនតាំងពីកម្រិតថ្នាក់ទី១។
ដឹកនាំដោយ: អ្នកគ្រូ សន សុខឡៃ

សកម្មភាពសិស្សថ្នាក់ទី១(ក) រៀនអានពាក្យតាមរយៈ Tablet នៅក្នុងបណ្ណាល័យ។ សិស្សានុសិស្សរីករាយនៅក្នុងការរៀន ព្រោះសាលាបានបញ្ចូលបច្ចេកវិទ្យាក្នុងការរៀនតាំងពីកម្រិតថ្នាក់ទី១។
ដឹកនាំដោយ: អ្នកគ្រូ សន សុខឡៃ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន បានទទួលបណ្ណសរសើរមេត្រីបរិស្ថាន និងលិខិតថ្លែងអំណរគុណពីក្រសួងបរិស្ថាន។










នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក បេង ហេង ជានាយកសាលាបឋមសិក្សាអនុវត្តន៍(កម្មវិធីសាលារៀនជំនាន់ថ្មី) បានចុះសង្កេតថ្នាក់ទី១ខ ដែលទទួលបន្ទុកថ្នាក់ដោយអ្នកគ្រូ លី វណ្ណនីដា។ បន្ទាប់ពីលោកនាយកបានសង្កេតការបង្រៀន និងរៀនរបស់ថ្នាក់ទី១ខ លោកបានផ្ដល់អនុសាសន៍ត្រឡប់ថា៖
នៅជំហានទី៤ គួរប្រើប្រាស់សកម្មភាព ១ឬ២បានហើយ។





















នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៦ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) បានប្រឡងអំណាន ក្រោមការដឹកនាំរបស់លោកគ្រូ គង់ ណាវីន ជាគ្រូទទួលបន្ទុកថ្នាក់ទី៦ខ មានសិស្សសរុបចំនួន ៣៦នាក់។ សាលារៀនជំនាន់ថ្មីមិនត្រឹមតែបង្រៀនសិស្សឱ្យមានចំណេះដឹងដោយបញ្ចូលនូវវិធីសាស្ត្រថ្មីៗដល់សិស្សានុសិស្សនៅពេលរៀនប៉ុណ្ណោះទេ ពេលប្រឡងក៏សុក្រឹតផងដែរ ដើម្បីឱ្យការសិក្សារបស់សិស្សទទួលបានជោគជ័យ ដោយប្រើសមត្ថភាពរបស់ខ្លួនពួកគេផ្ទាល់។ ជាក់ស្ដែងនៅថ្ងៃនេះដែរសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន ចង់បង្ហាញពីសកម្មភាពប្រឡងអំណានសិស្សថ្នាក់ទី៦ខ។
លោកគ្រូបានណែនាំដល់សិស្សានុសិស្សអំពីការប្រឡងអំណាន ដោយយើងមានគណៈកម្មការចំនួន ៥រូបរងចាំចាប់កំហុសរបស់ប្អូននៅពេលដែលប្អុនអានខុសប្រក្រតីណាមួយ ដូច្នេះសូមប្អុនៗអានដោយយកចិត្តទុកដាក់ កុំភ័យខ្លាច។ លោកគ្រូក៏បានដឹកនាំសិស្សរៀបចំប្លង់តុសម្រាប់អ្នកអង្គុយអាន និងគណៈកម្មការទាំង ៥រូបដូចខាងក្រោម


សិស្សានុសិស្សាបានឡើងអាន អង្គុយចំពីមុខតុគណៈកម្មការទាំង ៤រូបដោយមានភាពជឿជាក់ ពុំមានអារម្មណ៍ភ័យខ្លាច ដោយសារតែមិនថាពេលរៀន ឬរាល់ពេលប្រឡងតែងតែធ្វើសកម្មភាពបែបនេះ នោះជាហេតុធ្វើឱ្យកុមារគ្រប់រូបភាពជំនឿជាក់លើខ្លួនឯង។




សិស្សានុសិស្សថ្នាក់ទី៦ខ ទទួលបានលទ្ធផលល្អគ្រប់ៗគ្នាសិស្សទាំង ៣៦នាក់ក្នុងការប្រឡងអំណាននេះ។
ក្រោយពេលសិស្សស៊ាំនឹងស្ថានភាពបែបនេះ ធ្វើឱ្យសិស្សមានភាពក្លាហានជាងសិស្សដទៃទៀតដែលពុំធ្លាប់ជួបនឹងស្ថានភាពបែបនេះ។ ធ្វើអ្វីក៏ដោយប្រសិនបើយើងមានភាពក្លាហានទុកថាយើងទទួលបានជោគជ័យ៥០%បាត់ទៅហើយ។ ក្នុងនោះជាគ្រូបង្រៀនតែងតែចង់ឃើញសិស្សជោគជ័យគ្រប់ៗគ្នា ដូច្នេះទើបគ្រូតែងតែសិក្សាស្រាវជ្រាវ ចូលរួមសិក្ខាសាលានានា ដើម្បីពាំនាំចំណេះដឹងទាំងនោះមកបង្រៀនសិស្សរបស់ខ្លួន។
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី៤ក នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ អ្នកគ្រូ ឈីន បូណាវត្តី ជាគ្រូបង្រៀនថ្នាក់ទី ៤ក បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សស្វែងរកឈ្មោះសត្វចតុប្បាទឱ្យមាន២០ក្នុងសិស្សម្នាក់។
មុនពេលអ្នកគ្រូឱ្យសិស្សចូលបណ្ណាល័យអ្នកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។ សិស្សបានស្វែងរកឈ្មោះសត្វចតុប្បាទតាមរយៈសៀវភៅ Tablet Computer និងSmart TV។ ក្រោយពេលសិស្សរកឈ្មោះសត្វចតុប្បាទបានហើយ អ្នកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។








នៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ សិស្សានុសិស្សនៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន បានរៀនអំពីរបៀបដេរប៉ាក់។
អ្នកគ្រូបានណែនាំសិស្សានុសិស្សអំពីសារៈសំខាន់នៃការចេះដេរប៉ាក់។ អ្នកគ្រូបានបង្ហាញពីរបៀបដោតម្ជុល គួចចុងអំបោះ និងរបៀបដេរថ្នេរដានសាក។ ក្រោយមកអ្នកគ្រូបានចែកម្ជុល អំបោះ និងក្រណាត់ដល់សិស្សានុសិស្សម្នាក់មួយឈុត។










សិស្សានុសិស្សដេរថ្នេរដានសាកបានយ៉ាងស្រស់ស្អាត ហើយពួកគេថែមទាំងបានលើកបង្ហាញដល់មិត្តរួមថ្នាក់ដោយក្ដីរីករាយ។













ក្រោយពេលរៀនមេរៀននេះចប់សិស្សនឹងយកបំណិននេះទៅអនុវត្តន៍ដេរនៅផ្ទះឱ្យត្រង់ជួរ ដើម្បីងាយស្រួលក្នុងការដេរថ្នេរផ្សេងៗទៀត។
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន កម្រិតថ្នាក់ទី២ បានរៀនពីរបៀបកាត់ក្រចក។
អ្នកគ្រូបានបង្ហាញពីរោគសញ្ញាផ្សេងៗដែលយើងមិនគួរទុកក្រចកឱ្យវែងៗ
នៅពេលប្អុនទុកក្រចកវែងៗ អាចនាំឲ្យបាក់តេរីងាយឆ្លងចូលក្នុងរាងកាយ ព្រោះថាភាពកខ្វក់អាចលាក់ខ្លួនក្នុងក្រចករបស់ប្អូន។
មេរោគផ្សិតសម្បូរនៅកន្លែងមានភាពកខ្វក់ ហើយភាពកខ្វក់មានក្នុងក្រចករបស់ប្អូន។
នៅពេលប្អូនទុកក្រចកដៃវែងៗ មានន័យថាប្អុនបានផ្ទុកមេរោគ បាក់តេរីជាច្រើនប្រភេទនៅក្នុងនោះ ហើយពេលប្អូនប្រើដៃញ៉ាំអាហារទាំងមិនបានកាត់ក្រចកឲ្យស្អាត ដូចកំពុងចម្លងបាក់តេរីទាំងនោះចូលក្នុងប្រព័ន្ធរាងកាយរបស់ប្អូនអញ្ចឹង ដែលជាលទ្ធផលនាំឲ្យងាយពុលអាហារ។
ទុកក្រចកដៃ ក្រចកជើងវែងៗ ងាយបង្កឲ្យមានរបួសលើខ្លួនឯងផ្ទាល់ ក៏ដូចជាអ្នកដទៃ។
នៅពេលដែលកូនទុកអត់កាត់ក្រចករយៈពេលយូរ ពេលនោះក្រចកចូលក្នុងសាច់ (កប់ត្រចៀកក្រាញ់)។
បន្ទាប់ពីអ្នកគ្រូបានបង្ហាញពីរបៀបកាន់កន្ត្រៃ និងរបៀបកាត់ដល់សិស្សានុសិស្ស និងចែកកន្ត្រៃដល់សិស្សម្នាក់មួយ។



















បន្ទាប់ពីសិស្សានុសិស្សបានកាត់ក្រចករួច សិស្សមានអារម្មណ៍សប្បាយរីករាយ ថែមទាំងបានលើកដីបង្ហាញទៅកាន់មិត្តរួមថ្នាក់ទៀតផង។

ក្រោយពេលសិស្សរៀនមេរៀននេះចប់ សិស្សនឹងមានបំណិនក្នុងការកាត់ក្រចក ហើយសិស្សនឹងយកទៅអនុវត្តន៍កាត់ក្រចករបស់ខ្លួននៅផ្ទះ នឹងអាចជួយកាត់ជូនម៉ាក់ ប៉ា បង ប្អូន បាន។
សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន មានកិត្តិយសណាស់ដែលបានលោកគ្រូ អ្នកគ្រូ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាមចុះជួយលើវិធីសាស្រ្តបង្រៀនភាសាខ្មែរ និងគណិតវិទ្យាចាប់ពីកម្រិតថ្នាក់ទី១ ដល់កម្រិតថ្នាក់ទី៦មានរយៈពេល២ខែគិតចាប់ពីខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៤។ លោកគ្រូ អ្នកគ្រូដែលបានចុះជួយរួមមាន៖



























នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ គណៈប្រតិភូជប៉ុនបានធ្វើដំណើរទស្សនកិច្ចនៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន ក្រោមការដឹកនាំដោយមន្ត្រីក្រសួងអប់រំ និងមន្ត្រីកម្មវិធី ក្នុងគម្រោង AI Learning ។ ក្នុងនោះដែរ គណៈប្រតិភូ បានចុះទស្សនៈកិច្ចតាមថ្នាក់រៀន បន្ទប់ពេទ្យ បន្ទប់កុំព្យូទ័រ និងបណ្ណាល័យ។ បន្ទាប់មកក៏បានស្នើបើកអង្គប្រជុំមួយជាមួយលោកគ្រូ អ្នកគ្រូទាំងអស់ នៅក្នុងសាលារៀន ដើម្បីបង្ហាញជូននូវគម្រោង AI Learning ។








នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤ សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) បានបើកការប្រជុំប្រចាំខែធ្នូ រយៈពេលមួយថ្ងៃ ដោយមានរបៀបវារៈដូចខាងក្រោម
