សិស្សរៀនអានពាក្យតាមរយៈ Tablet នៅក្នុងបណ្ណាល័យ

សកម្មភាពសិស្សថ្នាក់ទី១(ក) រៀនអានពាក្យតាមរយៈ Tablet នៅក្នុងបណ្ណាល័យ។ សិស្សានុសិស្សរីករាយនៅក្នុងការរៀន ព្រោះសាលាបានបញ្ចូលបច្ចេកវិទ្យាក្នុងការរៀនតាំងពីកម្រិតថ្នាក់ទី១។

ដឹកនាំដោយ: អ្នកគ្រូ សន សុខឡៃ

ក្រសួងបរិស្ថានប្រគល់បណ្ណសរសើរមេត្រីបរិស្ថានដល់សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន

នៅថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០២៤ សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន បានទទួលបណ្ណសរសើរមេត្រីបរិស្ថាន និងលិខិតថ្លែងអំណរគុណពីក្រសួងបរិស្ថាន។

 

លោកនាយកសាលាចុះសង្កេតថ្នាក់ទី១ខ

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក បេង ហេង ជានាយកសាលាបឋមសិក្សាអនុវត្តន៍(កម្មវិធីសាលារៀនជំនាន់ថ្មី) បានចុះសង្កេតថ្នាក់ទី១ខ ដែលទទួលបន្ទុកថ្នាក់ដោយអ្នកគ្រូ លី វណ្ណនីដា។ បន្ទាប់ពីលោកនាយកបានសង្កេតការបង្រៀន និងរៀនរបស់ថ្នាក់ទី១ខ លោកបានផ្ដល់អនុសាសន៍ត្រឡប់ថា៖

ចំណុចល្អ

  • គ្រូមានកិច្ចតែងការបង្រៀន
  • គ្រូមានសម្ភារៈសម្រាប់បង្រៀន
  • គ្រូបានកែមេរៀនចាស់
  • គ្រូបានបញ្ចូលលេងល្បែងសិក្សា
  • គ្រូបានពុំឳឡឹក ដើម្បីបង្ហាញសិស្ស(ចំណែកស្មើគ្នា)
  • គ្រូបានបង្ហាញចាន និងរាប់ចែកជា២
  • គ្រូបានរាប់បំពង់ប៊ឺត និងដង្កៀប(២ចំណែក)
  • គ្រូបានបង្ហាញពីចំណុច និងលេខឱ្យត្រូវគ្នា
  • គ្រូបានដាក់ការងារក្រុម និងដើរសម្របសម្រួល
  • គ្រូបានសំយោគការងារក្រុម
  • គ្រូបានដាក់កិច្ចការផ្ទះ និងផ្ដែផ្ដាសិស្ស
  • សិស្ស និងគ្រូបានចូលររួមសហការគ្នា
  • សិស្សទទួលបានចំណេះដឹងពីមេរៀនបានគ្រប់គ្នា

ចំណុចគួរកែលម្អ

នៅជំហានទី៤ គួរប្រើប្រាស់សកម្មភាព ១ឬ២​បានហើយ។

 

សកម្មភាពប្រឡងអំណានសិស្សថ្នាក់ទី៦ខ

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៦ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) បានប្រឡងអំណាន ក្រោមការដឹកនាំរបស់លោកគ្រូ គង់ ណាវីន ជាគ្រូទទួលបន្ទុកថ្នាក់ទី៦ខ មានសិស្សសរុបចំនួន ៣៦នាក់។ សាលារៀនជំនាន់ថ្មីមិនត្រឹមតែបង្រៀនសិស្សឱ្យមានចំណេះដឹងដោយបញ្ចូលនូវវិធីសាស្ត្រថ្មីៗដល់សិស្សានុសិស្សនៅពេលរៀនប៉ុណ្ណោះទេ ពេលប្រឡងក៏សុក្រឹតផងដែរ ដើម្បីឱ្យការសិក្សារបស់សិស្សទទួលបានជោគជ័យ ដោយប្រើសមត្ថភាពរបស់ខ្លួនពួកគេផ្ទាល់។ ជាក់ស្ដែងនៅថ្ងៃនេះដែរសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន ចង់បង្ហាញពីសកម្មភាពប្រឡងអំណានសិស្សថ្នាក់ទី៦ខ។

សកម្មភាពមុនពេលអាន

លោកគ្រូបានណែនាំដល់សិស្សានុសិស្សអំពីការប្រឡងអំណាន ដោយយើងមានគណៈកម្មការចំនួន ៥រូបរងចាំចាប់កំហុសរបស់ប្អូននៅពេលដែលប្អុនអានខុសប្រក្រតីណាមួយ ដូច្នេះសូមប្អុនៗអានដោយយកចិត្តទុកដាក់ កុំភ័យខ្លាច។ លោកគ្រូក៏បានដឹកនាំសិស្សរៀបចំប្លង់តុសម្រាប់អ្នកអង្គុយអាន និងគណៈកម្មការទាំង ៥រូបដូចខាងក្រោម

    • គណៈកម្មការត្រួតពិនិត្យល្បឿនក្នុងការអាន
    • គណៈកម្មការត្រួតពិនិត្យការអានស្ទួន
    • គណៈកម្មការត្រួតពិនិត្យការអានខុស
    • គណៈកម្មការត្រួតពិនិត្យការអានរំលង

អំឡុងពេលប្រឡង

សិស្សានុសិស្សាបានឡើងអាន អង្គុយចំពីមុខតុគណៈកម្មការទាំង ៤រូបដោយមានភាពជឿជាក់ ពុំមានអារម្មណ៍ភ័យខ្លាច ដោយសារតែមិនថាពេលរៀន ឬរាល់ពេលប្រឡងតែងតែធ្វើសកម្មភាពបែបនេះ នោះជាហេតុធ្វើឱ្យកុមារគ្រប់រូបភាពជំនឿជាក់លើខ្លួនឯង។

ក្រោយពេលអាន

សិស្សានុសិស្សថ្នាក់ទី៦ខ ទទួលបានលទ្ធផលល្អគ្រប់ៗគ្នាសិស្សទាំង ៣៦នាក់ក្នុងការប្រឡងអំណាននេះ។​

បំណិនផ្សារភ្ចាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃ

ក្រោយពេលសិស្សស៊ាំនឹងស្ថានភាពបែបនេះ ធ្វើឱ្យសិស្សមានភាពក្លាហានជាងសិស្សដទៃទៀតដែលពុំធ្លាប់ជួបនឹងស្ថានភាពបែបនេះ។ ធ្វើអ្វីក៏ដោយប្រសិនបើយើងមានភាពក្លាហានទុកថាយើងទទួលបានជោគជ័យ៥០%បាត់ទៅហើយ។ ក្នុងនោះជាគ្រូបង្រៀនតែងតែចង់ឃើញសិស្សជោគជ័យគ្រប់ៗគ្នា​ ដូច្នេះទើបគ្រូតែងតែសិក្សាស្រាវជ្រាវ ចូលរួមសិក្ខាសាលានានា ដើម្បីពាំនាំចំណេះដឹងទាំងនោះមកបង្រៀនសិស្សរបស់ខ្លួន។

សិស្សថ្នាក់ទី៤ក ប្រើសេវាបណ្ណាល័យ ស្វែងរកសត្វចតុប្បាទ

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី៤ក នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ អ្នកគ្រូ ឈីន បូណាវត្តី ជាគ្រូបង្រៀនថ្នាក់ទី ៤ក បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សស្វែងរកឈ្មោះសត្វចតុប្បាទឱ្យមាន២០ក្នុងសិស្សម្នាក់។

មុនពេលអ្នកគ្រូឱ្យសិស្សចូលបណ្ណាល័យអ្នកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ សិស្សបានស្វែងរកឈ្មោះសត្វចតុប្បាទតាមរយៈសៀវភៅ Tablet Computer និងSmart TV។ ក្រោយពេលសិស្សរកឈ្មោះសត្វចតុប្បាទបានហើយ អ្នកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។

បំណិនជីវិត៖ របៀបដេរប៉ាក់ ថ្នេរដានសាក របស់សិស្សកម្រិតថ្នាក់ទី៣ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន

នៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ សិស្សានុសិស្សនៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន បានរៀនអំពីរបៀបដេរប៉ាក់។

សកម្មភាពមុនពេលដេរប៉ាក់

អ្នកគ្រូបានណែនាំសិស្សានុសិស្សអំពីសារៈសំខាន់នៃការចេះដេរប៉ាក់។ អ្នកគ្រូបានបង្ហាញពីរបៀបដោតម្ជុល គួចចុងអំបោះ និងរបៀបដេរថ្នេរដានសាក។ ក្រោយមកអ្នកគ្រូបានចែកម្ជុល អំបោះ និងក្រណាត់ដល់សិស្សានុសិស្សម្នាក់មួយឈុត។

សកម្មភាពអំឡុងពេលដេរថ្នេរដានសាក

សកម្មភាពក្រោយពេលធ្វើ

សិស្សានុសិស្សដេរថ្នេរដានសាកបានយ៉ាងស្រស់ស្អាត ហើយពួកគេថែមទាំងបានលើកបង្ហាញដល់មិត្តរួមថ្នាក់ដោយក្ដីរីករាយ។

បំណិនផ្សារភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃ

ក្រោយពេលរៀនមេរៀននេះចប់សិស្សនឹងយកបំណិននេះទៅអនុវត្តន៍ដេរនៅផ្ទះឱ្យត្រង់ជួរ ដើម្បីងាយស្រួលក្នុងការដេរថ្នេរផ្សេងៗទៀត។

 

 

បំណិន ៖ របៀបកាត់ក្រចករបស់សិស្សកម្រិតថ្នាក់ទី២ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤  សិស្សសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន កម្រិតថ្នាក់ទី២ បានរៀនពីរបៀបកាត់ក្រចក។

សកម្មភាពមុនពេលកាត់

អ្នកគ្រូបានបង្ហាញពីរោគសញ្ញាផ្សេងៗដែលយើងមិនគួរទុកក្រចកឱ្យវែងៗ

១- ក្រចកបង្កឲ្យងាយឆ្លងមេរោគ និង​បាក់តេរី

នៅពេលប្អុនទុកក្រចកវែងៗ អាចនាំឲ្យបាក់តេរីងាយឆ្លងចូលក្នុងរាងកាយ ព្រោះថាភាពកខ្វក់អាចលាក់ខ្លួនក្នុងក្រចករបស់ប្អូន។

២- ឆ្លងមេរោគផ្សិត

មេរោគផ្សិតសម្បូរនៅកន្លែងមានភាពកខ្វក់ ហើយភាពកខ្វក់មានក្នុងក្រចករបស់ប្អូន។

៣- បង្កឲ្យពុលអាហារ

នៅពេលប្អូនទុកក្រចកដៃវែងៗ មានន័យថាប្អុនបានផ្ទុកមេរោគ បាក់តេរីជាច្រើនប្រភេទនៅក្នុងនោះ ហើយពេលប្អូនប្រើដៃញ៉ាំអាហារទាំងមិនបានកាត់ក្រចកឲ្យស្អាត ដូចកំពុងចម្លងបាក់តេរីទាំងនោះចូលក្នុងប្រព័ន្ធរាងកាយរបស់ប្អូនអញ្ចឹង ដែលជាលទ្ធផលនាំឲ្យងាយពុលអាហារ។

៤- ងាយបង្កឲ្យរបួសខ្លួនឯង

ទុកក្រចកដៃ ក្រចកជើងវែងៗ ងាយបង្កឲ្យមានរបួសលើខ្លួនឯងផ្ទាល់ ក៏ដូចជាអ្នកដទៃ។

៥- នាំឲ្យកប់ក្រចកចូលក្នុងសាច់

នៅពេលដែលកូនទុកអត់កាត់ក្រចករយៈពេលយូរ ពេលនោះក្រចកចូលក្នុងសាច់ (កប់ត្រចៀកក្រាញ់)។

បន្ទាប់ពីអ្នកគ្រូបានបង្ហាញពីរបៀបកាន់កន្ត្រៃ និងរបៀបកាត់ដល់សិស្សានុសិស្ស និងចែកកន្ត្រៃដល់សិស្សម្នាក់មួយ។

សកម្មភាពអំឡុងពេលកាត់

សកម្មភាពក្រោយពេលកាត់

បន្ទាប់ពីសិស្សានុសិស្សបានកាត់ក្រចករួច សិស្សមានអារម្មណ៍សប្បាយរីករាយ ថែមទាំងបានលើកដីបង្ហាញទៅកាន់មិត្តរួមថ្នាក់ទៀតផង។

បំណិនផ្សារភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃ

ក្រោយពេលសិស្សរៀនមេរៀននេះចប់ សិស្សនឹងមានបំណិនក្នុងការកាត់ក្រចក ហើយសិស្សនឹងយកទៅអនុវត្តន៍កាត់ក្រចករបស់ខ្លួននៅផ្ទះ នឹងអាចជួយកាត់ជូនម៉ាក់ ប៉ា បង ប្អូន បាន។

ការចុះជួយគាំទ្រវិធីសាស្ត្របង្រៀនភាសាខ្មែរ និងគណិតវិទ្យារបស់លោកគ្រូ អ្នកគ្រូសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម

សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន មានកិត្តិយសណាស់ដែលបានលោកគ្រូ អ្នកគ្រូ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាមចុះជួយលើវិធីសាស្រ្តបង្រៀនភាសាខ្មែរ និងគណិតវិទ្យាចាប់ពីកម្រិតថ្នាក់ទី១ ដល់កម្រិតថ្នាក់ទី៦មានរយៈពេល២ខែគិតចាប់ពីខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៤។  លោកគ្រូ អ្នកគ្រូដែលបានចុះជួយរួមមាន៖

  • អ្នកគ្រូ ផល្លា សុម៉ាលីណា ជាគ្រូបង្គោលផ្នែកភាសាខ្មែរ
  • អ្នកគ្រូ ស​ សុវឌ្ឍនា ជាគ្រូបង្គោលផ្នែកភាសាខ្មែរ
  • លោកគ្រូ ជា បញ្ញា ជាគ្រូបង្គោលផ្នែកគណិតវិទ្យា
  • លោកគ្រូ ផាន់់ ហាច ជាគ្រូបង្គោលផ្នែកគណិតវិទ្យា

ការចុះទស្សនៈកិច្ចរបស់គណប្រតិភូជប៉ុនគម្រោង AI learning នៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ គណៈប្រតិភូជប៉ុនបានធ្វើដំណើរទស្សនកិច្ចនៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន ក្រោមការដឹកនាំដោយមន្ត្រីក្រសួងអប់រំ និងមន្ត្រីកម្មវិធី ក្នុងគម្រោង AI Learning ។ ក្នុងនោះដែរ គណៈប្រតិភូ បានចុះទស្សនៈកិច្ចតាមថ្នាក់រៀន បន្ទប់ពេទ្យ បន្ទប់កុំព្យូទ័រ និងបណ្ណាល័យ។ បន្ទាប់មកក៏បានស្នើបើកអង្គប្រជុំមួយជាមួយលោកគ្រូ អ្នកគ្រូទាំងអស់ នៅក្នុងសាលារៀន ដើម្បីបង្ហាញជូននូវគម្រោង AI Learning ។

 

សកម្មភាពប្រជុំប្រចាំខែធ្នូរបស់សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន

នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤ សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) បានបើកការប្រជុំប្រចាំខែធ្នូ រយៈពេលមួយថ្ងៃ ដោយមានរបៀបវារៈដូចខាងក្រោម

  • ការងារបរិស្ថានសាលារៀន
  • ការរៀន និងបង្រៀន
  • ការតុបតែងថ្នាក់
  • ការបន្តកិច្ចសន្យា និងធ្វើកិច្ចសន្យាសម្រាប់គ្រូថ្មី
  • ការណែនាំទម្រង់កម្មវិធីសិក្សាថ្មី
  • ការប្រើប្រាស់សេវាបណ្ណាល័យ
  • វិធីសាស្ត្របង្រៀន និងរៀនបំណិនជីវិត
  • ការងារក្លឹបសិក្សា និងក្រុមប្រឹក្សាកុមារ
  • ចំណូល និងចំណាយ
  • ផែនការអភិវឌ្ឍសាលារៀន
  • និយ័តភាពការងារ
  • បញ្ញាផ្សេងៗ