សិស្សបណ្ដុះគ្រាប់ពូជជាក្រុម

បន្ទាប់ពីរៀនទ្រឹស្ដីសិស្សបានអនុវត្តន៍ជាក្រុមក្នុងការបណ្ដុះកូន​ស្ពៃ​ក្រញ៉ាញ​ដំណាំលេីទឹក។ ដឹកនាំដោយ៖ លោកគ្រូ ណោ រ៉ា

 

សិស្សរៀនទ្រឹស្ដីអំពីការបណ្ដុះគ្រាប់ពូជ

សកម្មភាព​បំណិនជីវិត​បណ្ដុះកូន​ស្ពៃ​ក្រញ៉ាញ​ដំណាំលេីទឹក (រៀនទ្រឹស្ដី)​ បង្រៀនដោយ: លោកគ្រូ ណោ រ៉ា

សកម្មភាពសិស្សរំលឹកមេរៀនក្រៅថ្នាក់

ថ្ងៃនេះជាថ្ងៃប្រឡងប្រចាំខែកក្កដា ដោយសារតែការប្រឡងអ្នកគ្រូបានចែកជា2 ក្រុម គោលបំណងចង់ឲ្យសិស្សអង្គុយឆ្ងាយពីគ្នាមិនឲ្យសិស្សចម្លងគ្នាបាន នៅពេលដែលក្រុមទី1 ចូលប្រឡង ក្រុមទី2 បានអង្គុយជុំគ្នា ដើម្បីរំលឹកមេរៀនមុនពេលចូលប្រឡង។
ថ្នាក់ទី2ក

 

សកម្មភាពសិស្សប្រឡងប្រចាំខែកក្កដា

សកម្មភាពសិស្សប្រឡងប្រចាំខែកក្កដា។ ការប្រឡងគឺតឹងតែងជាមួយសិស្សដោយមានគម្លាតពីំគ្នាដែលមិនអាចឲ្យសិស្សចម្លងគ្នាបាន នោះធ្វើឲ្យលទ្ធផលនៃការសិក្សារបស់សិស្សល្អទៅតាមសមត្ថភាពរបស់សិស្សរៀងៗខ្លួន ហើយសិស្សអាចវាស់សមត្ថភាពរបស់ពួកគេបានដោយខ្លួនឯង។ ម៉្យាងទៀតលោកគ្រូ អ្នកគ្រូ នឹងដឹងថាសិស្សរបស់ខ្លួនពូកែផ្នែកអ្វី និងមានចំណុចខ្វះខាតផ្នែកអ្វី។

សកម្មភាពសិស្សរៀនកុំព្យូទ័រ

សកម្មភាពសិស្សថ្នាក់ទី៦ រៀនកុំព្យូទ័រ មេរៀន ប្រមាណវិធីចែកក្នុង Ms. Excel។ សិស្សានុសិស្សបានអនុវត្តន៍ក្នុងកុំព្យូទ័រយ៉ាងសប្បាយរីករាយ។ បច្ចេកវិទ្យាកុំព្យូទ័រពិតជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការងារប្រចាំថ្ងៃ។ ក្រោយរៀនមេរៀននេះចប់សិស្សនឹងយកទៅប្រើប្រាស់ក្នុងជីវភាពរបស់នៅប្រចាំថ្ងៃបាន។

បង្រៀនដោយ: អ្នកគ្រូ មឿន ស៊ីណា

ក្លឹបភាសាខ្មែរកម្រិតទាប

សកម្មភាពក្លឹបភាសាខ្មែរកម្រិតទាប ចងក្រងសៀវភៅលំហាត់ភាសាខ្មែរ។ ដឹកនាំដោយ: អ្នកគ្រូ ម៉ង់ ចាន់ស៊ាងម៉ី

លោកនាយក បេង ហេង ចុះសង្កេតការបង្រៀនថ្នាក់ទី៥ “ក”

សកម្មភាពលោកនាយក បេង ហេង ចុះមើលការបង្រៀន និងរៀនរបស់អ្នកគ្រូ សេង សុផា ដែលបង្រៀនថ្នាក់ទី៥ (ក)។ លោកនាយកមានផែនការចុះជួយមើលការបង្រៀនរបស់លោកគ្រូ អ្នកគ្រូនៅក្នុងអង្គភាព ជារៀងរាល់ខែ។ គោលបំណងចង់ឲ្យលោកគ្រូ អ្នកគ្រូមានសមត្ថភាពក្នុងការប្រើវិធីសាស្រ្តក្នុងការបង្រៀនឲ្យកាន់តែរីកចម្រើន។

សកម្មភាពសិស្សពិភាក្សាក្រុម

សកម្មភាពការពិភាក្សាក្រុមរបស់សិស្សថ្នាក់ទី3ខ មុខវិជ្ជាភាសាខ្មែរ។ នៅក្នុងការសិក្សាការពិភាក្សាក្រុមពិតជាសំខាន់ណាស់ ព្រោះសិស្សានុសិស្សបានបញ្ចេញមតិលើបញ្ហាដែលគ្រូបានដាក់ឲ្យនៅក្នុងក្រុមនីមួយៗ ពួកគេបានបែងចែកតួនាទីក្នុងក្រុមរៀងៗខ្លួនដូចជា
. ប្រធានក្រុម
. អ្នកបកស្រាយ
. អ្នកកត់ត្រា
. អ្នកគ្រប់គ្រងពេលលា
. សមាជិក
សិស្សនុសិស្សបានយលពីតួនាទីរបស់ខ្លួន ទើបធុវើឲ្យដំណើរការងារក្រុមរបស់ពួកគេដំណើរការបានរលូន។

ដឹកនាំដោយ: អ្នកគ្រូ ផៃ ស្រីណុច

បំណិនជីវិតការថែទាំដំណាំត្រកួន

បំណិនជីវិត ការថែទាំ និងស្រោចទឹកដំណាំត្រកួន របស់សិស្សថ្នាក់ទី4ក។ សិស្សានុសិស្សតែងតែយកចិត្តទុកដាក់លើដំណាំដែលបានដាំ ពួកគេបានដាក់វេនគ្នាក្នុងការស្រោចទឹក និងតាមដានការលូតលាស់ដំដាំពីមួយថ្ងៃទៅមួយថ្ងៃ នេះក៏ចូលក្នុងបំណិនសង្កេតផងដែរ។ ក្រោយពេលទទួលបានផលដំណាំនេះ កូនសិស្សនឹងយកបន្លែទាំងនេះទៅធ្វើជាម្ហូបដូចជាឆា សម្ល អន្លក់ ជាដើមនៅក្នុងថ្នាក់រៀន នេះក៏ចូលជាបំណិនដាំស្លផងដែរ។

ដឹកនាំដោយ៖ អ្នកគ្រូ ឈីន បូណាវត្តី