អបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

អបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ល្បែងសិក្សាខាងក្រៅថ្នាក់រៀន

ល្បែងសិក្សាខាងក្រៅថ្នាក់រៀន ក្រោមម្លប់ដើឈើត្រជាក់ឲ្យសិស្សចេះចំនួន ថ្នាក់ទី1ខ បង្រៀនដោយ អ្នកគ្រូ លី វណ្ណនីដា។ សិស្សសប្បាយរីករាយបានលេងសប្បាយផង ចេះផង បរិយាកាសត្រជាក់មានខ្យល់រំភើយៗ ធ្វើឲ្យសិស្សានុសិស្សចង់សិក្សាគ្រប់ៗគ្នា។

បំណិនជីវិតសម្អាតស្រោមជើងរបស់សិស្សថ្នាក់ទី1ក

សកម្មភាពបំណិនជីវិតសម្អាតស្រោមជើងរបស់សិស្សថ្នាក់ទី1ក។ សិស្សបានយល់ដឹងអំពីរបៀបនៃការសម្អាត ពេលពួកគេត្រឡប់ទៅផ្ទះវិញ ពួកគេបានរៀនសម្អាតស្រោមជើង ក្រវ៉ាត់ក សម្លៀកបំពាក់របស់ពួកគេបានដោយខ្លួនឯង។
ដឹកនាំដោយ: អ្នកគ្រូ សន សុខឡៃ

 

សិក្សាអំពីការមេរៀនអគ្គីសនី

សិស្សថ្នាក់ទី5ក សិក្សាអំពីការមេរៀនអគ្គីសនី។ សិស្សអាចធ្វើឲ្យអំពូលភ្លឺ បានគ្រប់ៗក្រុម ពួកគេសហការគ្នា បញ្ចេញមតិយោបល់ឲ្យគ្នាទៅវិញទៅមក ទើបធ្វើឲ្យកិច្ចការរបស់ពួកគេទទួលបានជោគជ័យ។
ដឹកនាំដោយ: អ្នកគ្រូ សេង សុផា

សិស្សរៀនអានពាក្យតាមរយៈ Tablet នៅក្នុងបណ្ណាល័យ

សកម្មភាពសិស្សថ្នាក់ទី១(ក) រៀនអានពាក្យតាមរយៈ Tablet នៅក្នុងបណ្ណាល័យ។ សិស្សានុសិស្សរីករាយនៅក្នុងការរៀន ព្រោះសាលាបានបញ្ចូលបច្ចេកវិទ្យាក្នុងការរៀនតាំងពីកម្រិតថ្នាក់ទី១។

ដឹកនាំដោយ: អ្នកគ្រូ សន សុខឡៃ

សិស្សរៀនផ្ដុំពាក្យ និងអានពាក្យ

សកម្មភាពសិស្សថ្នាក់ទី១ ចូលក្រុមរៀនផ្ដុំពាក្យ និងអានពាក្យទាំងនោះយ៉ាងសប្បាយរីករាយ។ ការរៀនបែបនេះធ្វើឲ្យសិស្សសប្បាយផង និងចេះអានពាក្យផង។ ដូចសុភាសិតមួយពោលថា៖
ការៀន គឺលេង
ការលេង គឺរៀន

បង្រៀនដោយ: អ្នកគ្រូ សន សុខឡៃ

 

ពិសោធន៍​អំពី​របៀប​ប្រើ​ឃ្នាស់របស់សិស្សថ្នាក់ទី៤(ក)

សកម្មភាពពិសោធន៍​អំពី​របៀប​ប្រើ​ឃ្នាស់របស់សិស្សថ្នាក់ទី៤(ក)។ បន្ទាប់ពីសិស្សបានអនវត្តន៍ដោយផ្ទាល់ពួកគេបានយល់កាន់តែច្បាស់ និងអាចទាញសេចក្ដីសន្និដ្ឋានបានដោយខ្លួនឯង ថែមទាំងអាចចងចាំខ្លឹមសារមេរៀនបានយូរថែមទៀតផង។

ដឹកនាំដោយ: អ្នកគ្រូ ឈីន បូណាវត្តី

សិស្សរាំចង្វាក់រាំវង់​

សកម្មភាពសិស្សរាំចង្វាក់រាំវង់​ មេរៀនសិក្សាសង្គម​ថ្នាក់ទី3។ សិស្សានុសិស្សបានស្គាល់ និងបានអនុវត្តន៍រាំចង្វាក់រាំវង់ ដែលជាចង្វាក់រាំប្រពៃណីខ្មែរយើង។ សិស្សានុសិស្សបានរៀនរាំទៅតាមជំហាននីមួយៗដោយក្ដីរីករាយ សប្បាយជាមួយមិត្តរួមថ្នាក់។

ដឹកនាំដោយៈ អ្នកគ្រូ ផៃ ស្រីណុច

សិស្សថ្នាក់ទី2(ខ) កាត់ក្រដាសបិតធ្វើរូបផ្លែឈើ

សកម្មភាពសិស្សថ្នាក់ទី2(ខ) កាត់ក្រដាសបិតធ្វើរូបផ្លែឈើ។ សិស្សានុសិស្សបានប្រើប្រាស់សម្ភារៈដូចជាកន្ត្រៃ កាវជាដើមយ៉ាងប្រុងប្រយ័ត្ន និងកែច្នៃបិតជារូបផ្លែឈើយ៉ាងស្រស់ស្អាត។

សិស្សប្រមូលផលដំណាំសាលាដលើទឹក

សកម្មភាពសិស្សប្រមូលផលដំណាំសាលាដលើទឹក។ ចំពោះការដាំដំណាំក្នុងសាលាពុំមានប្រើជីគីំមីនោះទេ គឺប្រើតែជីកំប៉ុសដែលផលិតដោយសិស្សក្នុងសាលារៀននេះផ្ទាល់។ បន្ទាប់ពីដកសាលាដចេញពីថ្នាលលើទឹក សិស្សបានយកទៅលាងទឹកសម្អាតឲ្យបានស្អាត និងត្រៀមដាក់លក់ ក្នុងនោះមានលោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលទិញយកទៅធ្វើម្ហូប។ ក្រោយពេលលក់បន្លែអស់សិស្សានុសិស្សសប្បាយរីករាយណាស់ ហើយថវិកាដែលទទួលបានសិស្សទុកដាំបន្លែផ្សេងៗទៀតជាថ្មី។ សាលារៀននេះមានគោលបំណងគឺចង់ឲ្យសិស្សបានយល់ដឹង និងបានអនុវត្តន៍ដោយផ្ទាល់អំពីការដាំដំណាំលើទឹក ការផលិតជីកំប៉ុសធម្មជាតិ ការថែទាំ និងការប្រមូលផល។
ដឹកនាំដោយ: លោកគ្រូ ណោរ៉ា