ការពិភាក្សាក្រុមបន្ទាប់ពីរៀនមេរៀន ចំនួនទសភាគ ភាគរយ

ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ក បានសិក្សាពីចំនួនទសភាគ ភាគរយ។ បន្ទាប់ពីចប់មេរៀនពួកគេបានធ្វើសកម្មភាពក្រុម ដោយប្រើក្រដាសរយ និង គណនាលេខជាក្រុម។ តាមរយៈសកម្មភាពនេះ សិស្សានុសិស្សបានរៀនពីការសហការគ្នា និង ចរចារគ្នាដើម្បីទទួលបានចម្លើយមួយដែលត្រឹមត្រូវ។​

ការពិសោធន៍មេរៀនវិទ្យាសាស្ដ្រចម្រោះទឹករបស់សិស្សថ្នាក់ទី ៤ក

នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ​២០២៣ សិស្សានុសិស្សថ្នាក់ទី៤ក បានរៀនពីការចម្រោះទឹក និង បានធ្វើការពិសោធន៍ជាក់ស្ដែងដោយប្រើដបទឹក សំឡី ក្រួស ខ្សាច់ និង​ ទឹក ។ ក្នុងសកម្មភាពនេះផងដែរ សិស្សានុសិស្សពិតជាមានភាពសប្បាយរីករាយ និង បានយល់ដឹងពីរបៀបនៃការចម្រោះទឹកកង្វក់ឱ្យទៅជាទឹកថ្លា។

ពិសោធ ឥទ្ធិពលកម្ដៅលើឧស្ម័នរបស់សិស្សថ្នាក់ទី ៥ខ

សកម្មភាពពិសោធឥទ្ធិពលកម្ដៅលើឧស្ម័នរបស់សិស្សថ្នាក់ទី ៥ខ ដោយប្រើដបថ្ម សាប៊ូ ទឹក ប៉េងប៉ោង និង ដងដុតភ្លើង។

ការធ្វើដបច្រោះទឹករបស់សិស្សថ្នាក់ទី ៤ខ

នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ​២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ខ បានរៀនពីរបៀបធ្វើដបច្រោះទឹក ដោយប្រើសម្ភារៈដែលមានដូចជា សំឡី ខ្សាច់ ធ្យូង ក្រួស និង ទឹក និង ដបទឹក។

 

ការចែករំលែកពីការថែទាំសុខភាពរបស់សិស្សថ្នាក់ទី ៦ក

នៅថ្ងៃទី៧ ខែ​ សីហា ឆ្នាំ ២០២៣ កុមារី ៤ រូបបានរៀបចំធ្វើ Poster បង្ហាញពីរៀបនៃការថែទាំងសុខភាព បន្ទាប់ពីការគោរពទង់ជាតិ ដោយមូលហេតុថា សិស្សានុសិស្សភាគច្រើន បានសុំច្បាប់ឈឺជាញឹកញាប់ក្នុងក្នុងខែកក្កដា ក៏ដូចជាថ្មីៗនេះផងដែរ។ ការចែករំលែកនេះ បានផ្ដល់ចំណេះដឹងដល់សិស្សនុសិស្សដទៃទៀត ពីការញ៉ាំចំណីអាហារដើម្បីសុខភាព ការហាត់ប្រាណ ការផឹកទឹក ទឹកដោះគោ និងការចូលគេងពីព្រលប់ ។ល។

សកម្មភាពបត់រូបរបស់សិស្សថ្នាក់ទី ៤ក

នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នា ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ក បានចូលបណ្ណាល័យធ្វើការងារក្រុមដើម្បីបត់រូបសត្វចាប បេះដូង ខោអាវ ទូក ត្របកឈូក តាមក្រុមនីមួយៗ។

ការចុះណែនាំនិងផ្សព្វផ្សាយអំពីនំចំណីដែលហាមឃាត់ដោយក្រសួង

នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាកុមារ ដែលដឹកនាំដោយលោកគ្រូ អ្នកគ្រូ បានចុះផ្សព្វផ្សាយពីនំចំណីដែលហាមឃាត់ដោយក្រសួងដល់សិស្សានុសិស្សដោយការបិតផ្សាយរូបភាពនំចំណីដែលប៉ះពាល់សុខភាពរបស់ពួកគេ។ ហើយពួកគេក៏បានណែនាំដល់អ្នកលក់ដូរនៅក្នុងសាលាឱ្យបានស្វែងយល់ពីចំណុចទាំងអស់នោះដើម្បីជៀសវៀង ការលក់ចំណីណាដែលធ្វើឱ្យខូចសុខភាពដល់ក្មេងៗ។  សាលានឹងខិតខំជួយណែនាំដល់សិស្សនុសិស្សបន្ថែមទៀត ដើម្បីកុំឱ្យពួកគេញ៉ាំអាហារដែលផ្ដល់ការប៉ះពាល់ដល់សុខភាព។

 

 

 

 

ការសិក្សាអំពីសុខភាពអនាម័យកុមារីពេលពេញវ័យ

នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៣ អ្នកគ្រូពេទ្យប្រចាំសាលា​ អ្នកគ្រូ ហ៊ុល ស្រីរ័ត្ន បានបង្រៀនពីការថែទាំសុខភាពនិងអនាម័យសម្រាប់កុមារីពេលពេញវ័យ ដល់សិស្សស្រីដែលរៀនថ្នាក់ទី ៤ ដល់ទី៦។ អ្នកគ្រូបានបង្រៀនពីការប្រែប្រួលរបស់ក្មេងស្រី និង ផ្ដល់ដំបូន្មានល្អដល់ការថែទាំសុខភាពរបស់ពួកគេពេលពេញវ័យ។ សិស្សស្រីទាំង ៣ កម្រិតថ្នាក់បានយកចិត្តទុកដាក់ស្ដាប់ការណែនាំរបស់អ្នកគ្រូពេទ្យ និង សួរសំណួរជាច្រើនបន្ទាប់ពីការបង្រៀនរបស់អ្នកគ្រូ។ ជាចុងបញ្ចប់ អ្នកគ្រូក៏បានណែនាំឱ្យពួកគេ រក្សាអនាម័យជាប្រចាំ និង មិនត្រូវមានភាពខ្មាសអៀនទេ នៅពេលដែលពួកគេមានបញ្ហាសុខភាពពេលពេញវ័យ។