ល្បែងសិក្សាខាងក្រៅថ្នាក់រៀន ក្រោមម្លប់ដើឈើត្រជាក់ឲ្យសិស្សចេះចំនួន ថ្នាក់ទី1ខ បង្រៀនដោយ អ្នកគ្រូ លី វណ្ណនីដា។ សិស្សសប្បាយរីករាយបានលេងសប្បាយផង ចេះផង បរិយាកាសត្រជាក់មានខ្យល់រំភើយៗ ធ្វើឲ្យសិស្សានុសិស្សចង់សិក្សាគ្រប់ៗគ្នា។

ល្បែងសិក្សាខាងក្រៅថ្នាក់រៀន ក្រោមម្លប់ដើឈើត្រជាក់ឲ្យសិស្សចេះចំនួន ថ្នាក់ទី1ខ បង្រៀនដោយ អ្នកគ្រូ លី វណ្ណនីដា។ សិស្សសប្បាយរីករាយបានលេងសប្បាយផង ចេះផង បរិយាកាសត្រជាក់មានខ្យល់រំភើយៗ ធ្វើឲ្យសិស្សានុសិស្សចង់សិក្សាគ្រប់ៗគ្នា។

សិស្សថ្នាក់ទី5ក សិក្សាអំពីការមេរៀនអគ្គីសនី។ សិស្សអាចធ្វើឲ្យអំពូលភ្លឺ បានគ្រប់ៗក្រុម ពួកគេសហការគ្នា បញ្ចេញមតិយោបល់ឲ្យគ្នាទៅវិញទៅមក ទើបធ្វើឲ្យកិច្ចការរបស់ពួកគេទទួលបានជោគជ័យ។
ដឹកនាំដោយ: អ្នកគ្រូ សេង សុផា

សកម្មភាពសិស្សថ្នាក់ទី១ ចូលក្រុមរៀនផ្ដុំពាក្យ និងអានពាក្យទាំងនោះយ៉ាងសប្បាយរីករាយ។ ការរៀនបែបនេះធ្វើឲ្យសិស្សសប្បាយផង និងចេះអានពាក្យផង។ ដូចសុភាសិតមួយពោលថា៖
ការៀន គឺលេង
ការលេង គឺរៀន
បង្រៀនដោយ: អ្នកគ្រូ សន សុខឡៃ

សកម្មភាពពិសោធន៍អំពីរបៀបប្រើឃ្នាស់របស់សិស្សថ្នាក់ទី៤(ក)។ បន្ទាប់ពីសិស្សបានអនវត្តន៍ដោយផ្ទាល់ពួកគេបានយល់កាន់តែច្បាស់ និងអាចទាញសេចក្ដីសន្និដ្ឋានបានដោយខ្លួនឯង ថែមទាំងអាចចងចាំខ្លឹមសារមេរៀនបានយូរថែមទៀតផង។
ដឹកនាំដោយ: អ្នកគ្រូ ឈីន បូណាវត្តី

សកម្មភាពបំណិនជីវិតបណ្ដុះកូនស្ពៃក្រញ៉ាញដំណាំលេីទឹក (រៀនទ្រឹស្ដី) បង្រៀនដោយ: លោកគ្រូ ណោ រ៉ា

ថ្ងៃនេះជាថ្ងៃប្រឡងប្រចាំខែកក្កដា ដោយសារតែការប្រឡងអ្នកគ្រូបានចែកជា2 ក្រុម គោលបំណងចង់ឲ្យសិស្សអង្គុយឆ្ងាយពីគ្នាមិនឲ្យសិស្សចម្លងគ្នាបាន នៅពេលដែលក្រុមទី1 ចូលប្រឡង ក្រុមទី2 បានអង្គុយជុំគ្នា ដើម្បីរំលឹកមេរៀនមុនពេលចូលប្រឡង។
ថ្នាក់ទី2ក

សកម្មភាពសិស្សថ្នាក់ទី៦ រៀនកុំព្យូទ័រ មេរៀន ប្រមាណវិធីចែកក្នុង Ms. Excel។ សិស្សានុសិស្សបានអនុវត្តន៍ក្នុងកុំព្យូទ័រយ៉ាងសប្បាយរីករាយ។ បច្ចេកវិទ្យាកុំព្យូទ័រពិតជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការងារប្រចាំថ្ងៃ។ ក្រោយរៀនមេរៀននេះចប់សិស្សនឹងយកទៅប្រើប្រាស់ក្នុងជីវភាពរបស់នៅប្រចាំថ្ងៃបាន។
បង្រៀនដោយ: អ្នកគ្រូ មឿន ស៊ីណា

សកម្មភាពសិស្សចូលក្រុមពិសោធន៍នៃមេរៀនវិទ្យាសាស្ត្រ លក្ខណៈពិសេសនៃទឹក របស់សិស្សថ្នាក់ទី4ក សម្ភារៈមានដូចជា ទឹកស៊ីអ៉ីវ ទឹកស កូកាកូឡា ស្ករស ស្លាបព្រា និងកែវជ័រ។
ដឹកនាំដោយ: អ្នកគ្រូ ឈីន បូណាវត្តី

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សិស្សានុសិស្សសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន បានប្ដូរបរិយាកាសមកសិក្សាក្រៅថ្នាក់

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក បេង ហេង ជានាយកសាលាបឋមសិក្សាអនុវត្តន៍(កម្មវិធីសាលារៀនជំនាន់ថ្មី) បានចុះសង្កេតថ្នាក់ទី១ខ ដែលទទួលបន្ទុកថ្នាក់ដោយអ្នកគ្រូ លី វណ្ណនីដា។ បន្ទាប់ពីលោកនាយកបានសង្កេតការបង្រៀន និងរៀនរបស់ថ្នាក់ទី១ខ លោកបានផ្ដល់អនុសាសន៍ត្រឡប់ថា៖
នៅជំហានទី៤ គួរប្រើប្រាស់សកម្មភាព ១ឬ២បានហើយ។




















