អបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

អបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ផ្សព្វផ្សាយអំពីផលប៉ពាល់នៃការជក់បារី

សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន បានជ្រើសរើសយករៀងរាល់ថ្ងៃចន្ទ ដើម្បីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានគោរពទង់ជាតិលោកនាយកបានផ្សព្វផ្សាយដល់សិស្សអំពីផលប៉ះពាល់នៃការជក់បារី ក្នុងគោលបំណងទីក្រុងស្អាតគ្មានផ្សែងបារី។ អ្នកគ្រូបណ្ណារក្សបានជូនដំណឹងដល់សិស្សានុសិស្សថាខែនេះមានសៀវភៅថ្មីចំនួន3ក្បាល ដូច្នេះកូនៗអាចអានបាននៅក្នុងបណ្ណាល័យ ម្យ៉ាងវិញទៀតឥលូវនេះអ្នកគ្រូបានបិទស្លាកសម្គាល់ថាសៀវភៅណាអាចខ្ចីយកទៅអាននៅផ្ទះ និងសៀវភៅដែលកូនពុំអាចខ្ចីយកទៅអាននៅផ្ទះ។
អនុវត្តន៍, ថ្ងៃទី15 ខែកក្កដា ឆ្នាំ2024

ព្រឹត្តបត្រព័ត៌មានប្រចាំខែធ្នក្នុងឆ្នាំសិក្សា២០២៣-២០២៤

សិស្សានុសិស្សនៅសាលាបឋមសិក្សាអនុត្តន៍ ហ៊ុនសែន បានចូលរួមក្លឹបសិក្សាព្រឹត្តិបត្រព័ត៌មាន គោលបំណងផ្សព្វផ្សាយព័ត៌មានរបស់សាលាជាប្រចាំខែ។ ដែលសិស្សក្នុងក្លឹបសិក្សាមានចំនួន ៦នាក់រួមមាន៖

  1. អឿន សុណារ័ត្ន          ជាប្រធាន
  2. រដ្ឋ ម៉ូនីន                   ជាអនុប្រធាន
  3. ម៉ក់ឡាយ សូលីដា      ជាលេខាធិការ
  4. ស៊ា ថារិន                   ជាសមាជិក
  5. ស បូរីវិជ្ជរា                 ជាសមាជិក
  6. អ៊ុល មន្នីរាជ             ជាសមាជិក