សិស្សថ្នាក់ទី៤គ រកពាក្យដែលមានសញ្ញាក្បៀសបើក បិទ(« ឬ » )ឬអព្ភន្តសញ្ញាឲ្យបាន៦

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី៤គ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ លោកគ្រូ ថាន់ ថាភិរម្យ ជាគ្រូបង្រៀនថ្នាក់ទី ៤គ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សស្វែងរកពាក្យដែលមានសញ្ញាក្បៀសបើក បិទ(« ឬ » )ឬអព្ភន្តសញ្ញាឲ្យបាន៦។

មុនពេលលោកគ្រូឱ្យសិស្សចូលបណ្ណាល័យលោកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ សិស្សបានស្វែងរកពាក្យដែលមានសញ្ញាក្បៀសបើក បិទ(« ឬ » )ឬអព្ភន្តសញ្ញាឲ្យបាន៦។ ក្រោយពេលសិស្សរកពន្យល់ពាក្យបានហើយ លោកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។

លោកនាយកសាលាចុះសង្កេតថ្នាក់ទី១ខ

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក បេង ហេង ជានាយកសាលាបឋមសិក្សាអនុវត្តន៍(កម្មវិធីសាលារៀនជំនាន់ថ្មី) បានចុះសង្កេតថ្នាក់ទី១ខ ដែលទទួលបន្ទុកថ្នាក់ដោយអ្នកគ្រូ លី វណ្ណនីដា។ បន្ទាប់ពីលោកនាយកបានសង្កេតការបង្រៀន និងរៀនរបស់ថ្នាក់ទី១ខ លោកបានផ្ដល់អនុសាសន៍ត្រឡប់ថា៖

ចំណុចល្អ

  • គ្រូមានកិច្ចតែងការបង្រៀន
  • គ្រូមានសម្ភារៈសម្រាប់បង្រៀន
  • គ្រូបានកែមេរៀនចាស់
  • គ្រូបានបញ្ចូលលេងល្បែងសិក្សា
  • គ្រូបានពុំឳឡឹក ដើម្បីបង្ហាញសិស្ស(ចំណែកស្មើគ្នា)
  • គ្រូបានបង្ហាញចាន និងរាប់ចែកជា២
  • គ្រូបានរាប់បំពង់ប៊ឺត និងដង្កៀប(២ចំណែក)
  • គ្រូបានបង្ហាញពីចំណុច និងលេខឱ្យត្រូវគ្នា
  • គ្រូបានដាក់ការងារក្រុម និងដើរសម្របសម្រួល
  • គ្រូបានសំយោគការងារក្រុម
  • គ្រូបានដាក់កិច្ចការផ្ទះ និងផ្ដែផ្ដាសិស្ស
  • សិស្ស និងគ្រូបានចូលររួមសហការគ្នា
  • សិស្សទទួលបានចំណេះដឹងពីមេរៀនបានគ្រប់គ្នា

ចំណុចគួរកែលម្អ

នៅជំហានទី៤ គួរប្រើប្រាស់សកម្មភាព ១ឬ២​បានហើយ។

 

សកម្មភាពសិស្សថ្នាក់ទី២គ រកឈ្មោះសត្វ លើគោក១៥ និងក្នុងទឹក១០

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី២គ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ អ្នកគ្រូ ហាក់ សុវណ្ណារ៉ា ជាគ្រូបង្រៀនថ្នាក់ទី ២គ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សស្វែង រកឈ្មោះសត្វ លើគោក១៥ និងក្នុងទឹក១០។

មុនពេលអ្នកគ្រូឱ្យសិស្សចូលបណ្ណាល័យអ្នកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ សិស្សបានស្វែង រកឈ្មោះសត្វ លើគោក១៥ និងក្នុងទឹក១០។ ក្រោយពេលសិស្សរកពន្យល់ពាក្យបានហើយ អ្នកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។

សិស្សថ្នាក់ទី៦ខ អានរឿងនិងស្វែងរកព្រឹត្តិការណ៍សំខាន់នៃរឿង

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី៦ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ លោកគ្រូ គង់​ ណាវីន ជាគ្រូបង្រៀនថ្នាក់ទី ៦ខ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្ស៦ខ អានរឿងនិងស្វែងរកព្រឹត្តិការណ៍សំខាន់នៃរឿង។

មុនពេលលោកគ្រូឱ្យសិស្សចូលបណ្ណាល័យអ្នកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ សិស្សបាន៦ខ អានរឿងនិងស្វែងរកព្រឹត្តិការណ៍សំខាន់នៃរឿង។ ក្រោយពេលសិស្សរកពន្យល់ពាក្យបានហើយ លោកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។

 

សកម្មភាពសិស្សថ្នាក់ទី៤ខ ស្វែងរកពន្យល់ពាក្យក្នុងសៀវភៅចំនួន២០ពាក្យ

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី៤ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ អ្នកគ្រូ ភាព រចនា ជាគ្រូបង្រៀនថ្នាក់ទី ៤ខ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សស្វែងរកពន្យល់ពាក្យក្នុងសៀវភៅចំនួន ២០ពាក្យ។

មុនពេលអ្នកគ្រូឱ្យសិស្សចូលបណ្ណាល័យអ្នកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ សិស្សបានស្វែងរកពន្យល់ពាក្យក្នុងសៀវភៅចំនួន ២០ពាក្យ។ ក្រោយពេលសិស្សរកពន្យល់ពាក្យបានហើយ អ្នកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។

សកម្មភាពធ្វើតេស្តដំណាក់ ពង្រឹងស្តង់ដាអំណាន ថ្នាក់ទី១ខ

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាបឋមសិក្សាអនុត្តន៍ ហ៊ុនសែន( កម្មវិធីសាលារៀនជំនាន់ថ្មី) បានធ្វើតេស្តដំណាក់ ពង្រឹងស្តង់ដាអំណាន ដែលមានការចូលរួមជួយដោយ លោកស្រី សន សុម៉ាលីនាយិការងសាលារៀន។

សកម្មភាពសិស្សថ្នាក់ទី៤ខ មើលរឿងកុលាបប៉ៃលិន និងស្រង់តួអង្គតាមរយៈSmart TV

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី៤ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ អ្នកគ្រូ ភាព រចនា ជាគ្រូបង្រៀនថ្នាក់ទី ៤ខ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សមើលរឿងកុលាបប៉ៃលិន និងស្រង់តួអង្គតាមរយៈ Smart TV។

មុនពេលអ្នកគ្រូឱ្យសិស្សចូលបណ្ណាល័យអ្នកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ ក្រោយពេលសិស្សរកឈ្មោះសត្វចតុប្បាទបានហើយ អ្នកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។

សិស្សចូលរួមប្រកួតក្នុងកម្មវីធីអំណាន ស្មូត តែងនិពន្ធថ្នាក់ខេត្ត

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សឈ្មោះ វិបុល រតនាចាំងជូលី ជាសិស្សរៀនថ្នាក់ទី៦ក នៃសាលាបឋមសិក្សាអនុវត្តន៍​​​​ ហ៊ុនសែន បានចូលរួមប្រកួតក្នុងកម្មវិធីអំណាន ស្មូត តែងនិពន្ធថ្នាក់ ដែលមានក្រុមការងារខាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាមចូលរួមជាគណៈកម្មកាវាយតម្លៃយកចំណាត់ថ្នាក់។​ សិស្សដែលបានចូលរួមប្រកួតថ្នាក់ខេត្តសរុបមានចំនួន ១៦នាក់ជាសិស្សបានវាយតម្លៃជ្រើសរើសតាមបណ្ដាលស្រុកនានាក្នុងខេត្តដោយក្រុមការងារការិយាល័យស្រុកនីមួយៗ។

សកម្មភាពមុនពេលប្រកួតអំណានល្បី

លោក លី ម៉េងសាន ជាគណៈអធិបតីយ បានសំណេះសំណាលដល់លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សដែលបានចូលរួម បន្ទាប់មកលោកបានប្រកាសបើកកម្មវិធី។

លោក ជា សុខចំរើន ជាគណៈកម្មការមានមតិល្អៗ និងបានប្រកាសរបៀបវារៈក្នុងកម្មវិធីប្រកួតអំណាន ស្មូត តែងនិពន្ធ។

សកម្មភាពអំឡុងពេលប្រកួត

សកម្មភាពក្រោយពេលប្រកួត

សិស្ស វិបុល រតនាចាំងជូលី ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតអំណាន។

សកម្មភាពសិស្សប្រឡងគំនូរប្រចាំខែកុម្ភៈ

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៣ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) បានប្រឡងគូសគំនូរ ក្រោមការដឹកនាំរបស់អ្នកគ្រូ ផៃ ស្រីណុច ជាគ្រូទទួលបន្ទុកថ្នាក់ទី៣ខ មានសិស្សសរុបចំនួន ៣៦នាក់។ សាលារៀនជំនាន់ថ្មីមិនត្រឹមតែបង្រៀនសិស្សឱ្យមានចំណេះដឹងដោយបញ្ចូលនូវវិធីសាស្ត្រថ្មីៗដល់សិស្សានុសិស្សនៅពេលរៀនប៉ុណ្ណោះទេ ពេលប្រឡងក៏សុក្រឹតផងដែរ ដើម្បីឱ្យការសិក្សារបស់សិស្សទទួលបានជោគជ័យ ដោយប្រើសមត្ថភាពរបស់ខ្លួនពួកគេផ្ទាល់។ ជាក់ស្ដែងនៅថ្ងៃនេះដែរសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន ចង់បង្ហាញពីសកម្មភាពប្រឡងគូសគំនូរសិស្សថ្នាក់ទី៣ខ តាមរយៈផ្ទាំងស្លាយដែលគ្រូបានបញ្ជាំង។

ព្រឹត្តបត្រព័ត៌មានប្រចាំខែធ្នក្នុងឆ្នាំសិក្សា២០២៣-២០២៤

សិស្សានុសិស្សនៅសាលាបឋមសិក្សាអនុត្តន៍ ហ៊ុនសែន បានចូលរួមក្លឹបសិក្សាព្រឹត្តិបត្រព័ត៌មាន គោលបំណងផ្សព្វផ្សាយព័ត៌មានរបស់សាលាជាប្រចាំខែ។ ដែលសិស្សក្នុងក្លឹបសិក្សាមានចំនួន ៦នាក់រួមមាន៖

  1. អឿន សុណារ័ត្ន          ជាប្រធាន
  2. រដ្ឋ ម៉ូនីន                   ជាអនុប្រធាន
  3. ម៉ក់ឡាយ សូលីដា      ជាលេខាធិការ
  4. ស៊ា ថារិន                   ជាសមាជិក
  5. ស បូរីវិជ្ជរា                 ជាសមាជិក
  6. អ៊ុល មន្នីរាជ             ជាសមាជិក