សកម្មភាពសិស្សពិភាក្សាក្រុម

សកម្មភាពការពិភាក្សាក្រុមរបស់សិស្សថ្នាក់ទី3ខ មុខវិជ្ជាភាសាខ្មែរ។ នៅក្នុងការសិក្សាការពិភាក្សាក្រុមពិតជាសំខាន់ណាស់ ព្រោះសិស្សានុសិស្សបានបញ្ចេញមតិលើបញ្ហាដែលគ្រូបានដាក់ឲ្យនៅក្នុងក្រុមនីមួយៗ ពួកគេបានបែងចែកតួនាទីក្នុងក្រុមរៀងៗខ្លួនដូចជា
. ប្រធានក្រុម
. អ្នកបកស្រាយ
. អ្នកកត់ត្រា
. អ្នកគ្រប់គ្រងពេលលា
. សមាជិក
សិស្សនុសិស្សបានយលពីតួនាទីរបស់ខ្លួន ទើបធុវើឲ្យដំណើរការងារក្រុមរបស់ពួកគេដំណើរការបានរលូន។

ដឹកនាំដោយ: អ្នកគ្រូ ផៃ ស្រីណុច

បំណិនជីវិតការថែទាំដំណាំត្រកួន

បំណិនជីវិត ការថែទាំ និងស្រោចទឹកដំណាំត្រកួន របស់សិស្សថ្នាក់ទី4ក។ សិស្សានុសិស្សតែងតែយកចិត្តទុកដាក់លើដំណាំដែលបានដាំ ពួកគេបានដាក់វេនគ្នាក្នុងការស្រោចទឹក និងតាមដានការលូតលាស់ដំដាំពីមួយថ្ងៃទៅមួយថ្ងៃ នេះក៏ចូលក្នុងបំណិនសង្កេតផងដែរ។ ក្រោយពេលទទួលបានផលដំណាំនេះ កូនសិស្សនឹងយកបន្លែទាំងនេះទៅធ្វើជាម្ហូបដូចជាឆា សម្ល អន្លក់ ជាដើមនៅក្នុងថ្នាក់រៀន នេះក៏ចូលជាបំណិនដាំស្លផងដែរ។

ដឹកនាំដោយ៖ អ្នកគ្រូ ឈីន បូណាវត្តី

ពិសោធន៍នៃមេរៀនវិទ្យាសាស្ត្រ លក្ខណៈពិសេសនៃទឹក

សកម្មភាពសិស្សចូលក្រុមពិសោធន៍នៃមេរៀនវិទ្យាសាស្ត្រ លក្ខណៈពិសេសនៃទឹក របស់សិស្សថ្នាក់ទី4ក សម្ភារៈមានដូចជា ទឹកស៊ីអ៉ីវ ទឹកស កូកាកូឡា ស្ករស ស្លាបព្រា និងកែវជ័រ។

ដឹកនាំដោយ: អ្នកគ្រូ ឈីន បូណាវត្តី

ប្រមូលផលដំណាំត្រកួន

សិស្សានុសិស្សថ្នាក់ទី4ក បានប្រមូលផលដំណាំត្រកួន ដែលពួកគេមើលថែបានយ៉ាងល្អកន្លងមក ពួកគេបង្ហាញនូវទឹកមុខសប្បាយរីករាយចំពោះសមិទ្ធិផលនេះណាស់ ព្រោះដើម្បីទទលបានសមិទ្ធិផលនេះពួកគេបានសាមគ្គីគ្នាក្នុងការដាំ និងមើលថែដោយយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយបានរៀបចំវេនគ្នា។ ពួកគេបានបន្លែត្រកូនយកទៅផ្ទះរៀងៗខ្លួនដើម្បីបង្ហាញជូនក្រុមគ្រួសារ ថាកូនអាចដាំត្រកូនបានផលល្អដោយមិនប្រើជីគីមី។ ក្រុមគ្រួសារក៏បានយកបន្លែនេះទៅធ្វើម្ហូបផ្សេងៗគ្នា លុះពេលមកដល់សាលាវិញសិស្សបានចែករំលែកគ្នាត្រកួនបានយកទៅចម្អិនបានម្ហូបអ្វីខ្លះ។

ដឹកនាំដោយ: អ្នកគ្រូ ឈីន បូណាវត្តី

ក្លឹបព្រឹត្តិបត្រព័ត៌មាន

សិស្សានុសិស្សក្នុងក្លឹបព្រឹត្តិបត្រព័ត៌មានបានបង្កើតខិត្តប័ណ្ណអំពីសកម្មភាពចុះត្រួតពិនិត្យសៀវភៅរបស់ប្រធានក្រុមវិន័យ និងក្រុមប្រឹក្សាកុមារ។

ក្លឹបព្រឹត្តិបត្រព័ត៌មាន

សិស្សានុសិស្សក្នុងក្លឹបព្រឹត្តិបត្រព័ត៌មានបានបង្កើតខិត្តប័ណ្ណអំពីបំណិនជីវិតសិស្សដាំដំណាំសាឡាដស្រួយលើទឹក។

ក្លឹបព្រឹត្តិបត្រព័ត៌មាន

សិស្សានុសិស្សក្នុងក្លឹបព្រឹត្តិបត្រព័ត៌មានបានបង្កើតខិត្តប័ណ្ណអំពីបំណិនគូសរូបរបស់សិស្សថ្នាក់ទី៣ខ។

ក្លឹបព្រឹត្តិបត្រព័ត៌មាន

សិស្សានុសិស្សក្នុងក្លឹបព្រឹត្តិបត្រព័ត៌មានបានបង្កើតខិត្តប័ណ្ណអំពីសកម្មភាពសិស្សក្នុងក្លឹបភាសាអង់គ្លេស។

ក្លឹបព្រឹត្តិបត្រព័ត៌មាន

សិស្សានុសិស្សក្នុងក្លឹបព្រឹត្តិបត្រព័ត៌មានបានបង្កើតខិត្តប័ណ្ណអំពីសកម្មភាពសិស្សក្នុងក្លឹបសិល្បៈ។

ក្លឹបព្រឹត្តិបត្រព័ត៌មាន

សិស្សានុសិស្សក្នុងក្លឹបព្រឹត្តិបត្រព័ត៌មានបានបង្កើតខិត្តប័ណ្ណអំពីសកម្មភាពសិស្សក្នុងក្លឹបកីឡាបាល់ទាត់។