អបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

អបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ល្បែងសិក្សាខាងក្រៅថ្នាក់រៀន

ល្បែងសិក្សាខាងក្រៅថ្នាក់រៀន ក្រោមម្លប់ដើឈើត្រជាក់ឲ្យសិស្សចេះចំនួន ថ្នាក់ទី1ខ បង្រៀនដោយ អ្នកគ្រូ លី វណ្ណនីដា។ សិស្សសប្បាយរីករាយបានលេងសប្បាយផង ចេះផង បរិយាកាសត្រជាក់មានខ្យល់រំភើយៗ ធ្វើឲ្យសិស្សានុសិស្សចង់សិក្សាគ្រប់ៗគ្នា។

សិស្សថ្នាក់ទី2ខ បិតរូបភាពពីឡេវអាវ

សកម្មភាពសិស្សថ្នាក់ទី2ខ បិតរូបភាពពីឡេវអាវ គោលបំណងឱ្យសិស្សចេះសហការក្រុម មានបម្រុងប្រយ័ត្ន និងមានគំនិតច្នៃប្រឌិត។ដឹកនាំដោយ អ្នកគ្រូ ម៉ង់ ចាន់ស៊ាងម៉ី

បំណិនជីវិតសម្អាតស្រោមជើងរបស់សិស្សថ្នាក់ទី1ក

សកម្មភាពបំណិនជីវិតសម្អាតស្រោមជើងរបស់សិស្សថ្នាក់ទី1ក។ សិស្សបានយល់ដឹងអំពីរបៀបនៃការសម្អាត ពេលពួកគេត្រឡប់ទៅផ្ទះវិញ ពួកគេបានរៀនសម្អាតស្រោមជើង ក្រវ៉ាត់ក សម្លៀកបំពាក់របស់ពួកគេបានដោយខ្លួនឯង។
ដឹកនាំដោយ: អ្នកគ្រូ សន សុខឡៃ

 

សិក្សាអំពីការមេរៀនអគ្គីសនី

សិស្សថ្នាក់ទី5ក សិក្សាអំពីការមេរៀនអគ្គីសនី។ សិស្សអាចធ្វើឲ្យអំពូលភ្លឺ បានគ្រប់ៗក្រុម ពួកគេសហការគ្នា បញ្ចេញមតិយោបល់ឲ្យគ្នាទៅវិញទៅមក ទើបធ្វើឲ្យកិច្ចការរបស់ពួកគេទទួលបានជោគជ័យ។
ដឹកនាំដោយ: អ្នកគ្រូ សេង សុផា

សិស្សរៀនអានពាក្យតាមរយៈ Tablet នៅក្នុងបណ្ណាល័យ

សកម្មភាពសិស្សថ្នាក់ទី១(ក) រៀនអានពាក្យតាមរយៈ Tablet នៅក្នុងបណ្ណាល័យ។ សិស្សានុសិស្សរីករាយនៅក្នុងការរៀន ព្រោះសាលាបានបញ្ចូលបច្ចេកវិទ្យាក្នុងការរៀនតាំងពីកម្រិតថ្នាក់ទី១។

ដឹកនាំដោយ: អ្នកគ្រូ សន សុខឡៃ

សិស្សរៀនផ្ដុំពាក្យ និងអានពាក្យ

សកម្មភាពសិស្សថ្នាក់ទី១ ចូលក្រុមរៀនផ្ដុំពាក្យ និងអានពាក្យទាំងនោះយ៉ាងសប្បាយរីករាយ។ ការរៀនបែបនេះធ្វើឲ្យសិស្សសប្បាយផង និងចេះអានពាក្យផង។ ដូចសុភាសិតមួយពោលថា៖
ការៀន គឺលេង
ការលេង គឺរៀន

បង្រៀនដោយ: អ្នកគ្រូ សន សុខឡៃ

 

ពិសោធន៍​អំពី​របៀប​ប្រើ​ឃ្នាស់របស់សិស្សថ្នាក់ទី៤(ក)

សកម្មភាពពិសោធន៍​អំពី​របៀប​ប្រើ​ឃ្នាស់របស់សិស្សថ្នាក់ទី៤(ក)។ បន្ទាប់ពីសិស្សបានអនវត្តន៍ដោយផ្ទាល់ពួកគេបានយល់កាន់តែច្បាស់ និងអាចទាញសេចក្ដីសន្និដ្ឋានបានដោយខ្លួនឯង ថែមទាំងអាចចងចាំខ្លឹមសារមេរៀនបានយូរថែមទៀតផង។

ដឹកនាំដោយ: អ្នកគ្រូ ឈីន បូណាវត្តី

សិស្សរាំចង្វាក់រាំវង់​

សកម្មភាពសិស្សរាំចង្វាក់រាំវង់​ មេរៀនសិក្សាសង្គម​ថ្នាក់ទី3។ សិស្សានុសិស្សបានស្គាល់ និងបានអនុវត្តន៍រាំចង្វាក់រាំវង់ ដែលជាចង្វាក់រាំប្រពៃណីខ្មែរយើង។ សិស្សានុសិស្សបានរៀនរាំទៅតាមជំហាននីមួយៗដោយក្ដីរីករាយ សប្បាយជាមួយមិត្តរួមថ្នាក់។

ដឹកនាំដោយៈ អ្នកគ្រូ ផៃ ស្រីណុច

សិស្សថ្នាក់ទី2(ខ) កាត់ក្រដាសបិតធ្វើរូបផ្លែឈើ

សកម្មភាពសិស្សថ្នាក់ទី2(ខ) កាត់ក្រដាសបិតធ្វើរូបផ្លែឈើ។ សិស្សានុសិស្សបានប្រើប្រាស់សម្ភារៈដូចជាកន្ត្រៃ កាវជាដើមយ៉ាងប្រុងប្រយ័ត្ន និងកែច្នៃបិតជារូបផ្លែឈើយ៉ាងស្រស់ស្អាត។