ក្លឹបព្រឹត្តិបត្រព័ត៌មាន

សិស្សានុសិស្សក្នុងក្លឹបព្រឹត្តិបត្រព័ត៌មានបានបង្កើតខិត្តប័ណ្ណអំពីសកម្មភាពអ្នកគ្រូជនជាតិជប៉ុនបង្រៀនសិស្សថ្នាក់ទី៦ អំពីការសម្អាតធ្មេញដែលមានមេរោគ។

ក្លឹបព្រឹត្តិបត្រព័ត៌មាន

សិស្សានុសិស្សក្នុងក្លឹបព្រឹត្តិបត្រព័ត៌មានបានបង្កើតខិត្តប័ណ្ណអំពីសកម្មភាពសិស្សសមាធិមុនចាប់ផ្ដើមមេរៀនថ្មី។

ក្លឹបព្រឹត្តិបត្រព័ត៌មាន

សិស្សានុសិស្សក្នុងក្លឹបព្រឹត្តិបត្រព័ត៌មានបានបង្កើតខិត្តប័ណ្ណអំពីសកម្មភាពសិស្សលេងល្បែងបោះអង្គញ់។

ក្លឹបព្រឹត្តិបត្រព័ត៌មាន

សិស្សានុសិស្សក្នុងក្លឹបព្រឹត្តិបត្រព័ត៌មានបានបង្កើតខិត្តប័ណ្ណអំពីសកម្មភាពសិស្សរៀបចំដីសម្រាប់ដាំដំណាំ។

ក្លឹបព្រឹត្តិបត្រព័ត៌មាន

សិស្សានុសិស្សក្នុងក្លឹបព្រឹត្តិបត្រព័ត៌មានបានបង្កើតខិត្តប័ណ្ណអំពីសកម្មភាពរបស់សិស្សធ្វើបង្អែមសារ៉ាយ។

ការសិក្សាក្រៅថ្នាក់

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សិស្សានុសិស្សសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន បានប្ដូរបរិយាកាសមកសិក្សាក្រៅថ្នាក់

ក្រសួងបរិស្ថានប្រគល់បណ្ណសរសើរមេត្រីបរិស្ថានដល់សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន

នៅថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០២៤ សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន បានទទួលបណ្ណសរសើរមេត្រីបរិស្ថាន និងលិខិតថ្លែងអំណរគុណពីក្រសួងបរិស្ថាន។

 

សិស្សថ្នាក់ទី៤គ រកពាក្យដែលមានសញ្ញាក្បៀសបើក បិទ(« ឬ » )ឬអព្ភន្តសញ្ញាឲ្យបាន៦

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី៤គ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ លោកគ្រូ ថាន់ ថាភិរម្យ ជាគ្រូបង្រៀនថ្នាក់ទី ៤គ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សស្វែងរកពាក្យដែលមានសញ្ញាក្បៀសបើក បិទ(« ឬ » )ឬអព្ភន្តសញ្ញាឲ្យបាន៦។

មុនពេលលោកគ្រូឱ្យសិស្សចូលបណ្ណាល័យលោកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ សិស្សបានស្វែងរកពាក្យដែលមានសញ្ញាក្បៀសបើក បិទ(« ឬ » )ឬអព្ភន្តសញ្ញាឲ្យបាន៦។ ក្រោយពេលសិស្សរកពន្យល់ពាក្យបានហើយ លោកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។

លោកនាយកសាលាចុះសង្កេតថ្នាក់ទី១ខ

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក បេង ហេង ជានាយកសាលាបឋមសិក្សាអនុវត្តន៍(កម្មវិធីសាលារៀនជំនាន់ថ្មី) បានចុះសង្កេតថ្នាក់ទី១ខ ដែលទទួលបន្ទុកថ្នាក់ដោយអ្នកគ្រូ លី វណ្ណនីដា។ បន្ទាប់ពីលោកនាយកបានសង្កេតការបង្រៀន និងរៀនរបស់ថ្នាក់ទី១ខ លោកបានផ្ដល់អនុសាសន៍ត្រឡប់ថា៖

ចំណុចល្អ

  • គ្រូមានកិច្ចតែងការបង្រៀន
  • គ្រូមានសម្ភារៈសម្រាប់បង្រៀន
  • គ្រូបានកែមេរៀនចាស់
  • គ្រូបានបញ្ចូលលេងល្បែងសិក្សា
  • គ្រូបានពុំឳឡឹក ដើម្បីបង្ហាញសិស្ស(ចំណែកស្មើគ្នា)
  • គ្រូបានបង្ហាញចាន និងរាប់ចែកជា២
  • គ្រូបានរាប់បំពង់ប៊ឺត និងដង្កៀប(២ចំណែក)
  • គ្រូបានបង្ហាញពីចំណុច និងលេខឱ្យត្រូវគ្នា
  • គ្រូបានដាក់ការងារក្រុម និងដើរសម្របសម្រួល
  • គ្រូបានសំយោគការងារក្រុម
  • គ្រូបានដាក់កិច្ចការផ្ទះ និងផ្ដែផ្ដាសិស្ស
  • សិស្ស និងគ្រូបានចូលររួមសហការគ្នា
  • សិស្សទទួលបានចំណេះដឹងពីមេរៀនបានគ្រប់គ្នា

ចំណុចគួរកែលម្អ

នៅជំហានទី៤ គួរប្រើប្រាស់សកម្មភាព ១ឬ២​បានហើយ។

 

សកម្មភាពសិស្សថ្នាក់ទី២គ រកឈ្មោះសត្វ លើគោក១៥ និងក្នុងទឹក១០

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី២គ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ អ្នកគ្រូ ហាក់ សុវណ្ណារ៉ា ជាគ្រូបង្រៀនថ្នាក់ទី ២គ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សស្វែង រកឈ្មោះសត្វ លើគោក១៥ និងក្នុងទឹក១០។

មុនពេលអ្នកគ្រូឱ្យសិស្សចូលបណ្ណាល័យអ្នកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ សិស្សបានស្វែង រកឈ្មោះសត្វ លើគោក១៥ និងក្នុងទឹក១០។ ក្រោយពេលសិស្សរកពន្យល់ពាក្យបានហើយ អ្នកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។