ការប្រមូលផលដំណាំលើទឹក សាឡាដស្រួយរបស់សិស្សថ្នាក់ទី៦ក

នៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៦ក បានប្រមូលផលដំណាំលើទឹក សាឡាដស្រួយ និង ទទួលបានប្រាក់ចំណូលដោយលក់ទៅវាក្នុងមួយគីឡូ ៦០០០ រៀល។ គួរឱ្យកត់សម្គាល់ផងដែរថា សិស្សានុសិស្សបានធ្វើការដាំដុះនេះ ជាក្រុមដោយដឹកនាំដោយលោកគ្រូ បន្ទុកថ្នាក់ លោកគ្រូ ចុង ហ្វីនី។ មុននឹងទទួលបានផលនេះ សិស្សានុសិស្សត្រូវថែរក្សាទឹក និង វាស់វែងដំណាំតាមការកំណត់ទុក។ នេះជាបំណិនជីវិតមួយដែលសិស្សបានរៀនសូត្រ ពីរបៀបនៃការដាំសាឡាដ ដែលជាប្រយោជន៍ដល់ជីវិតរបស់ពួកគេនៅពេលអនាគត។

បំណិនជីវិតដាំត្រកួននិងឆៃថាវរបស់សិស្សថ្នាក់ទី ៥ក

សកម្មភាពដាំដំណាំត្រកួននិងឆៃថាវរបស់សិស្សថ្នាក់ទី ៥ក នៅសួនបំណិនជីវិត ដោយការលើកដីដាំ និង ដាក់គ្រាប់ពូជដាំបន្លែ។

សកម្មភាពសម្អាត និង លើកថ្នាលដាំបន្លែ ក្នុងសួនបំណិនជីវិតរបស់សិស្សថ្នាក់ទី៥ក

នៅព្រឹក ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៥ក និង អ្នកគ្រូ​ សេង សុផា បានរៀបចំលើកដី និង សម្អាត សួនបំណិនជីវិត ដើម្បីដាំបន្លែ បន្ទាប់ពីការដាំត្រកួន ត្រឡាច សណ្តែកគួរ និង ស្លឹកគូឆាយ ទទួលបានផលល្អ។ សិស្សានុសិស្ស មានគ្នាបោចស្មៅ សម្អាត ថ្នាលបន្លែ និង ស្រោចទឹកលើដំណាំដែលបានដាំកាលពីសប្ដាហ៍មុនៗ។ សកម្មភាពនេះបាន បង្ហាញសិស្សពីរបៀបនៃការរៀបថ្នាលដាំដំណាំ និង ថែទាំដំណាំក្នុងសាលារៀន។

សាលាសង្ឃឹមថា សិស្សានុសិស្សទាំងអស់គ្នានឹងចេះពីរបៀបនៃការដាំដុះដំណាំបន្ទាប់បន្សំ ដោយខ្លួនឯងនៅតាមផ្ទះរៀងៗខ្លួន និង យល់ដឹងអត្ថប្រយោជន៍នៃការដាំបន្លែដោយខ្លួនឯង គ្មានជាតិគីមី និង ល្អសម្រាប់សុខភាពរបស់ពួកគេ។