

សកម្មភាពបំណិនជីវិតសម្អាតស្រោមជើងរបស់សិស្សថ្នាក់ទី1ក។ សិស្សបានយល់ដឹងអំពីរបៀបនៃការសម្អាត ពេលពួកគេត្រឡប់ទៅផ្ទះវិញ ពួកគេបានរៀនសម្អាតស្រោមជើង ក្រវ៉ាត់ក សម្លៀកបំពាក់របស់ពួកគេបានដោយខ្លួនឯង។
ដឹកនាំដោយ: អ្នកគ្រូ សន សុខឡៃ

សកម្មភាពសិស្សថ្នាក់ទី2(ខ) កាត់ក្រដាសបិតធ្វើរូបផ្លែឈើ។ សិស្សានុសិស្សបានប្រើប្រាស់សម្ភារៈដូចជាកន្ត្រៃ កាវជាដើមយ៉ាងប្រុងប្រយ័ត្ន និងកែច្នៃបិតជារូបផ្លែឈើយ៉ាងស្រស់ស្អាត។

សកម្មភាពសិស្សប្រមូលផលដំណាំសាលាដលើទឹក។ ចំពោះការដាំដំណាំក្នុងសាលាពុំមានប្រើជីគីំមីនោះទេ គឺប្រើតែជីកំប៉ុសដែលផលិតដោយសិស្សក្នុងសាលារៀននេះផ្ទាល់។ បន្ទាប់ពីដកសាលាដចេញពីថ្នាលលើទឹក សិស្សបានយកទៅលាងទឹកសម្អាតឲ្យបានស្អាត និងត្រៀមដាក់លក់ ក្នុងនោះមានលោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលទិញយកទៅធ្វើម្ហូប។ ក្រោយពេលលក់បន្លែអស់សិស្សានុសិស្សសប្បាយរីករាយណាស់ ហើយថវិកាដែលទទួលបានសិស្សទុកដាំបន្លែផ្សេងៗទៀតជាថ្មី។ សាលារៀននេះមានគោលបំណងគឺចង់ឲ្យសិស្សបានយល់ដឹង និងបានអនុវត្តន៍ដោយផ្ទាល់អំពីការដាំដំណាំលើទឹក ការផលិតជីកំប៉ុសធម្មជាតិ ការថែទាំ និងការប្រមូលផល។
ដឹកនាំដោយ: លោកគ្រូ ណោរ៉ា

បន្ទាប់ពីរៀនទ្រឹស្ដីសិស្សបានអនុវត្តន៍ជាក្រុមក្នុងការបណ្ដុះកូនស្ពៃក្រញ៉ាញដំណាំលេីទឹក។ ដឹកនាំដោយ៖ លោកគ្រូ ណោ រ៉ា

បំណិនជីវិត ការថែទាំ និងស្រោចទឹកដំណាំត្រកួន របស់សិស្សថ្នាក់ទី4ក។ សិស្សានុសិស្សតែងតែយកចិត្តទុកដាក់លើដំណាំដែលបានដាំ ពួកគេបានដាក់វេនគ្នាក្នុងការស្រោចទឹក និងតាមដានការលូតលាស់ដំដាំពីមួយថ្ងៃទៅមួយថ្ងៃ នេះក៏ចូលក្នុងបំណិនសង្កេតផងដែរ។ ក្រោយពេលទទួលបានផលដំណាំនេះ កូនសិស្សនឹងយកបន្លែទាំងនេះទៅធ្វើជាម្ហូបដូចជាឆា សម្ល អន្លក់ ជាដើមនៅក្នុងថ្នាក់រៀន នេះក៏ចូលជាបំណិនដាំស្លផងដែរ។
ដឹកនាំដោយ៖ អ្នកគ្រូ ឈីន បូណាវត្តី

សិស្សានុសិស្សថ្នាក់ទី4ក បានប្រមូលផលដំណាំត្រកួន ដែលពួកគេមើលថែបានយ៉ាងល្អកន្លងមក ពួកគេបង្ហាញនូវទឹកមុខសប្បាយរីករាយចំពោះសមិទ្ធិផលនេះណាស់ ព្រោះដើម្បីទទលបានសមិទ្ធិផលនេះពួកគេបានសាមគ្គីគ្នាក្នុងការដាំ និងមើលថែដោយយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយបានរៀបចំវេនគ្នា។ ពួកគេបានបន្លែត្រកូនយកទៅផ្ទះរៀងៗខ្លួនដើម្បីបង្ហាញជូនក្រុមគ្រួសារ ថាកូនអាចដាំត្រកូនបានផលល្អដោយមិនប្រើជីគីមី។ ក្រុមគ្រួសារក៏បានយកបន្លែនេះទៅធ្វើម្ហូបផ្សេងៗគ្នា លុះពេលមកដល់សាលាវិញសិស្សបានចែករំលែកគ្នាត្រកួនបានយកទៅចម្អិនបានម្ហូបអ្វីខ្លះ។
ដឹកនាំដោយ: អ្នកគ្រូ ឈីន បូណាវត្តី

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សិស្សថ្នាក់ទី៦ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន បានចម្អិនម្ហូបសម្លម្ជូរគ្រឿង ក្រោមការដឹកនាំរបស់លោកគ្រូ គង់ ណាវីន ជាគ្រូបន្ទុកថ្នាក់ទី៦ខ។ សាលាជំនាន់ថ្មីមិនត្រឹមតែបង្រៀនសិស្សឱ្យមានចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងបង្រៀនឱ្យមានទាំងចំណេះធ្វើផងដែរ។
លោកគ្រូបានបែងចែកសិស្សជា ៤ក្រុមក្នុងមួយក្រុមៗត្រូវចម្អិនសម្លម្ជូរគ្រឿងដូចគ្នាៗ ដោយលោកគ្រូបានឱ្យថវិកាទៅសិស្សក្នុងមួយក្រុមចំនួន ២០,០០០រៀលគត់ ដើម្បីគ្រប់គ្រងការចំណាយសម្រាប់ម្ហូបមួយមុខនេះ។ បន្ទាប់មកសិស្សចាប់ផ្ដើមរៀបចំផែនការដូចខាងក្រោម៖
ក្រោយពេលសិស្សរៀបចំផែនកា លោកគ្រូទទួលបន្ទុកថ្នាក់បានដឹកនាំសិស្សឡើងផ្សារបឹងកុកដែលមានចម្ងាយប្រហែលជា ២០០ម៉ែត្រពីសាលារៀន ដោយមធ្យោបាយឡានរបស់លោកគ្រូផ្ទាល់។

ក្រោយពេលសិស្សបញ្ជប់ការឡើងផ្សារ សិស្សបានត្រឡប់មកក្នុងថ្នាក់វិញជួយគ្នារៀបចំលាងសម្អាតបន្លែ សាច់ និងហាន់សាច់ កាត់បន្លែ ដើម្បីរៀបចំចម្អិន។ រយៈពេល១៥នាទីក្រោយមក សិស្សក្នុងមួយក្រុមៗបានចម្អិនសម្លម្ជូរគ្រឿងបានមួយឆ្នាំដែលមានរសជាតិឆ្ងាញ់ ដែលបានមកពីការចេះ សហការ សាមគ្គីភាពគ្នា និងចេះរៀបចំផែនការបានត្រឹមត្រូវ។

ក្រោយពេលចម្អិនរួច សិស្សានុសិស្សក៏បានយកសម្លជូនគណៈកម្មការជាគ្រូបង្រៀននៅក្នុងសាលារៀនដែលសិស្សានុសិស្សបានអញ្ជើញមកធ្វើជាគណៈកម្មការភ្លក់ម្ហូបដើម្បីដាក់ពិន្ទុ។ ក្រោយពេលគណៈកម្មការទាំង៨រូបបានភ្លក់សម្លស្នាដៃសិស្ស គណៈកម្មការបានកោតសរសើរសិស្សថាពិតជាពូកែ ដែលសិស្សត្រឹមតែថ្នាក់ទី៦អាចមានសមត្ថភាពចម្អិនសម្លម្ជូរគ្រឿងដែលមានរសជាតិឆ្ងាញ់បែបនេះ ហើយចេះសាមគ្គីគ្នាបានយ៉ាងល្អទៀតផង។ ដោយគណៈកម្មការចំនួន២រូបៗពិភាក្សាគ្នាដាក់ពិន្ទុតែមួយរូប។

ក្រោយពេលសិស្សរៀនមេរៀននេះចប់ សិស្សមានបំណិនទាំងចំណេះដឹង និងចំណេះធ្វើ ហើយសិស្សនឹងយកមុខម្ហូបមួយនេះទៅចម្អិននៅតាមផ្ទះរៀងៗខ្លួនសម្រាប់ក្រុមគ្រួសារ ដោយក្ដីរីករាយ នឹងមានសុភមង្គលនៅក្នុងគ្រួសារ។
គ្រឿងផ្សំមានដូចជា៖
-ប្រទាលកន្ទុយក្រពើ (9ខាំ)
-ក្រូចឆ្មារ(3ខាំ)
-ទឹកឃ្មុំ1ស្លាបព្រាបាយ
-ស្ករស 3ខាំ
-អំបិល ចុងស្លាបព្រាកាហ្វេ
-ស្លឹកតើយ
របៀបធ្វើ៖
1. ចិតប្រទាលកន្ទុយក្រពើឱ្យបានស្អាតល្អ រួចចិញ្ច្រាំវាឱ្យទៅជាចំណែកតូចៗល្មម បន្ទាប់មកត្រូវលាងទឹកឱ្យបានស្អាត
2. ដាក់ដាំទឹកឱ្យពុះ
3. យកស្លឹកតើយទៅដាក់ដាំឱ្យពុះ តិចឬច្រើនអាស្រ័យលើអ្នកចូលចិត្តក្លិនរបស់វា
4. យកទឹកក្រូចឆ្មារ ទឹកឃ្មុំ និងស្ករសទៅច្រោះជាមួយនឹងទឹកស្លឹកតើយដែលទើបនឹងពុះដើម្បីឱ្យរលាយសព្វ និងបានស្អាតល្អ
5. នៅពេលទឹកដែលយើងបានដាំពុះ ត្រូវបង់សាច់ប្រទាលកន្ទុយក្រពើ និងគ្រឿងផ្សំដែលយើងបានច្រោះនោះចូល រួចកូរវាថ្មមៗឱ្យសព្វ
6. បន្ទាប់មកទៀត ដាំវាពុះម្ដងទៀតជាការស្រេច