សិស្សរៀនអានពាក្យតាមរយៈ Tablet នៅក្នុងបណ្ណាល័យ

សកម្មភាពសិស្សថ្នាក់ទី១(ក) រៀនអានពាក្យតាមរយៈ Tablet នៅក្នុងបណ្ណាល័យ។ សិស្សានុសិស្សរីករាយនៅក្នុងការរៀន ព្រោះសាលាបានបញ្ចូលបច្ចេកវិទ្យាក្នុងការរៀនតាំងពីកម្រិតថ្នាក់ទី១។

ដឹកនាំដោយ: អ្នកគ្រូ សន សុខឡៃ

សិស្សថ្នាក់ទី៤គ រកពាក្យដែលមានសញ្ញាក្បៀសបើក បិទ(« ឬ » )ឬអព្ភន្តសញ្ញាឲ្យបាន៦

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី៤គ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ លោកគ្រូ ថាន់ ថាភិរម្យ ជាគ្រូបង្រៀនថ្នាក់ទី ៤គ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សស្វែងរកពាក្យដែលមានសញ្ញាក្បៀសបើក បិទ(« ឬ » )ឬអព្ភន្តសញ្ញាឲ្យបាន៦។

មុនពេលលោកគ្រូឱ្យសិស្សចូលបណ្ណាល័យលោកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ សិស្សបានស្វែងរកពាក្យដែលមានសញ្ញាក្បៀសបើក បិទ(« ឬ » )ឬអព្ភន្តសញ្ញាឲ្យបាន៦។ ក្រោយពេលសិស្សរកពន្យល់ពាក្យបានហើយ លោកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។

សកម្មភាពសិស្សថ្នាក់ទី២គ រកឈ្មោះសត្វ លើគោក១៥ និងក្នុងទឹក១០

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី២គ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ អ្នកគ្រូ ហាក់ សុវណ្ណារ៉ា ជាគ្រូបង្រៀនថ្នាក់ទី ២គ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សស្វែង រកឈ្មោះសត្វ លើគោក១៥ និងក្នុងទឹក១០។

មុនពេលអ្នកគ្រូឱ្យសិស្សចូលបណ្ណាល័យអ្នកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ សិស្សបានស្វែង រកឈ្មោះសត្វ លើគោក១៥ និងក្នុងទឹក១០។ ក្រោយពេលសិស្សរកពន្យល់ពាក្យបានហើយ អ្នកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។

សិស្សថ្នាក់ទី៦ខ អានរឿងនិងស្វែងរកព្រឹត្តិការណ៍សំខាន់នៃរឿង

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី៦ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ លោកគ្រូ គង់​ ណាវីន ជាគ្រូបង្រៀនថ្នាក់ទី ៦ខ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្ស៦ខ អានរឿងនិងស្វែងរកព្រឹត្តិការណ៍សំខាន់នៃរឿង។

មុនពេលលោកគ្រូឱ្យសិស្សចូលបណ្ណាល័យអ្នកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ សិស្សបាន៦ខ អានរឿងនិងស្វែងរកព្រឹត្តិការណ៍សំខាន់នៃរឿង។ ក្រោយពេលសិស្សរកពន្យល់ពាក្យបានហើយ លោកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។

 

សកម្មភាពសិស្សថ្នាក់ទី៤ខ ស្វែងរកពន្យល់ពាក្យក្នុងសៀវភៅចំនួន២០ពាក្យ

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី៤ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ អ្នកគ្រូ ភាព រចនា ជាគ្រូបង្រៀនថ្នាក់ទី ៤ខ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សស្វែងរកពន្យល់ពាក្យក្នុងសៀវភៅចំនួន ២០ពាក្យ។

មុនពេលអ្នកគ្រូឱ្យសិស្សចូលបណ្ណាល័យអ្នកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ សិស្សបានស្វែងរកពន្យល់ពាក្យក្នុងសៀវភៅចំនួន ២០ពាក្យ។ ក្រោយពេលសិស្សរកពន្យល់ពាក្យបានហើយ អ្នកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។

សកម្មភាពសិស្សថ្នាក់ទី៤ខ មើលរឿងកុលាបប៉ៃលិន និងស្រង់តួអង្គតាមរយៈSmart TV

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី៤ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ អ្នកគ្រូ ភាព រចនា ជាគ្រូបង្រៀនថ្នាក់ទី ៤ខ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សមើលរឿងកុលាបប៉ៃលិន និងស្រង់តួអង្គតាមរយៈ Smart TV។

មុនពេលអ្នកគ្រូឱ្យសិស្សចូលបណ្ណាល័យអ្នកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ ក្រោយពេលសិស្សរកឈ្មោះសត្វចតុប្បាទបានហើយ អ្នកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។

សិស្សថ្នាក់ទី៤ក ប្រើសេវាបណ្ណាល័យ ស្វែងរកសត្វចតុប្បាទ

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី៤ក នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ អ្នកគ្រូ ឈីន បូណាវត្តី ជាគ្រូបង្រៀនថ្នាក់ទី ៤ក បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សស្វែងរកឈ្មោះសត្វចតុប្បាទឱ្យមាន២០ក្នុងសិស្សម្នាក់។

មុនពេលអ្នកគ្រូឱ្យសិស្សចូលបណ្ណាល័យអ្នកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ សិស្សបានស្វែងរកឈ្មោះសត្វចតុប្បាទតាមរយៈសៀវភៅ Tablet Computer និងSmart TV។ ក្រោយពេលសិស្សរកឈ្មោះសត្វចតុប្បាទបានហើយ អ្នកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។

សិស្សថ្នាក់ទី៣ខ ប្រើប្រាស់សេវាបណ្ណាល័យ រកពាក្យវេវចនសព្ទ

នៅថ្ងៃទី២៥ មករា ឆ្នាំ២០២៤ សិស្សថ្នាក់ទី៣ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ អ្នកគ្រូ ផៃ ស្រីណុច ជាគ្រូបង្រៀនថ្នាក់ទី ៣ខ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សស្វែងរកពាក្យវេវចនសព្ទនឹងពាក្យ ចិត្ត ចក្រ ស្រទ្បាញ់ ពីរ។ មុនពេលអ្នកគ្រូឱ្យសិស្សចូលបណ្ណាល័យអ្នកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ ក្រោយពេលសិស្សរកពាក្យវេវចនសព្ទបានហើយ អ្នកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។