

ល្បែងសិក្សាខាងក្រៅថ្នាក់រៀន ក្រោមម្លប់ដើឈើត្រជាក់ឲ្យសិស្សចេះចំនួន ថ្នាក់ទី1ខ បង្រៀនដោយ អ្នកគ្រូ លី វណ្ណនីដា។ សិស្សសប្បាយរីករាយបានលេងសប្បាយផង ចេះផង បរិយាកាសត្រជាក់មានខ្យល់រំភើយៗ ធ្វើឲ្យសិស្សានុសិស្សចង់សិក្សាគ្រប់ៗគ្នា។


សកម្មភាពបំណិនជីវិតសម្អាតស្រោមជើងរបស់សិស្សថ្នាក់ទី1ក។ សិស្សបានយល់ដឹងអំពីរបៀបនៃការសម្អាត ពេលពួកគេត្រឡប់ទៅផ្ទះវិញ ពួកគេបានរៀនសម្អាតស្រោមជើង ក្រវ៉ាត់ក សម្លៀកបំពាក់របស់ពួកគេបានដោយខ្លួនឯង។
ដឹកនាំដោយ: អ្នកគ្រូ សន សុខឡៃ

សិស្សថ្នាក់ទី5ក សិក្សាអំពីការមេរៀនអគ្គីសនី។ សិស្សអាចធ្វើឲ្យអំពូលភ្លឺ បានគ្រប់ៗក្រុម ពួកគេសហការគ្នា បញ្ចេញមតិយោបល់ឲ្យគ្នាទៅវិញទៅមក ទើបធ្វើឲ្យកិច្ចការរបស់ពួកគេទទួលបានជោគជ័យ។
ដឹកនាំដោយ: អ្នកគ្រូ សេង សុផា

សកម្មភាពសិស្សថ្នាក់ទី១(ក) រៀនអានពាក្យតាមរយៈ Tablet នៅក្នុងបណ្ណាល័យ។ សិស្សានុសិស្សរីករាយនៅក្នុងការរៀន ព្រោះសាលាបានបញ្ចូលបច្ចេកវិទ្យាក្នុងការរៀនតាំងពីកម្រិតថ្នាក់ទី១។
ដឹកនាំដោយ: អ្នកគ្រូ សន សុខឡៃ

សកម្មភាពសិស្សថ្នាក់ទី១ ចូលក្រុមរៀនផ្ដុំពាក្យ និងអានពាក្យទាំងនោះយ៉ាងសប្បាយរីករាយ។ ការរៀនបែបនេះធ្វើឲ្យសិស្សសប្បាយផង និងចេះអានពាក្យផង។ ដូចសុភាសិតមួយពោលថា៖
ការៀន គឺលេង
ការលេង គឺរៀន
បង្រៀនដោយ: អ្នកគ្រូ សន សុខឡៃ

សកម្មភាពពិសោធន៍អំពីរបៀបប្រើឃ្នាស់របស់សិស្សថ្នាក់ទី៤(ក)។ បន្ទាប់ពីសិស្សបានអនវត្តន៍ដោយផ្ទាល់ពួកគេបានយល់កាន់តែច្បាស់ និងអាចទាញសេចក្ដីសន្និដ្ឋានបានដោយខ្លួនឯង ថែមទាំងអាចចងចាំខ្លឹមសារមេរៀនបានយូរថែមទៀតផង។
ដឹកនាំដោយ: អ្នកគ្រូ ឈីន បូណាវត្តី

សកម្មភាពសិស្សរាំចង្វាក់រាំវង់ មេរៀនសិក្សាសង្គមថ្នាក់ទី3។ សិស្សានុសិស្សបានស្គាល់ និងបានអនុវត្តន៍រាំចង្វាក់រាំវង់ ដែលជាចង្វាក់រាំប្រពៃណីខ្មែរយើង។ សិស្សានុសិស្សបានរៀនរាំទៅតាមជំហាននីមួយៗដោយក្ដីរីករាយ សប្បាយជាមួយមិត្តរួមថ្នាក់។
ដឹកនាំដោយៈ អ្នកគ្រូ ផៃ ស្រីណុច

សកម្មភាពសិស្សថ្នាក់ទី2(ខ) កាត់ក្រដាសបិតធ្វើរូបផ្លែឈើ។ សិស្សានុសិស្សបានប្រើប្រាស់សម្ភារៈដូចជាកន្ត្រៃ កាវជាដើមយ៉ាងប្រុងប្រយ័ត្ន និងកែច្នៃបិតជារូបផ្លែឈើយ៉ាងស្រស់ស្អាត។
